អតីត​ខ្សែ​ប្រយុទ្ធ​ Manchester United លោក Eric Cantona បាន​ប្រដូច​ខ្សែ​បម្រើ​របស់​ក្រុម​បិសាច​ក្រហម Paul Pogba ​ទៅ​នឹង​ខ្សែ​បម្រើ​វ័យ​ចាស់​ Luka Modric របស់​ ​Real Madrid ។

Eric Cantona likens Manchester United's Paul Pogba to Real Madrid star

កំពូល​ Super Star របស់​ជម្រើស​ជាតិ​បារាំង​រូប​នេះ ​លេង​បាន​យ៉ាង​ល្អ​ពេល​ចាប់​ផ្ដើម​រដូវ​កាល​២០១៧/១៨ ដោយ​រក​បាន​២​គ្រាប់​មុន​ពេល​របួស​សរសៃរពួរ​រយៈ​ពេល​យូរ​ កាល​ពី​កញ្ញា ​ប៉ុន្តែ​ក្រោយ​ត្រឡប់​ជា​ពី​របួស​វិញ​ រូប​គេ​នៅ​តែ​បង្ហាញ​ថ្វី​ជើង​បាន​ល្អ​ដូច​ដើម​ ពិសេស​រក​បាន​មួយ​គ្រាប់​ក្នុង​ការ​ប្រកួត​ដែល ​Man Utd ឈ្នះ​ Newcastle ៤​ទល់​១។

Eric Cantona likens Manchester United's Paul Pogba to Real Madrid star

Cantona ដែល​ធ្លាប់​លេង​នៅ ​Man Utd ឈ្នះ​ពាន ​Premier League ៤​ដង​នៅ​ Old Traffordនោះ​ជឿ​ថា​ Pogba សំខាន់​នៅ​Man Utd ដូច ​Luka Modric មិន​អាច​ខ្វះ​បាន​នៅ​ Real Madrid។ “ ខ្ញុំ​គិត​ថា​គាត់​ពិត​ជា​កីឡាករ​ដែល​ល្អ ​ហើយ​គ្រប់​ពេល​អ្នក​មាន​កីឡាករ​ល្អ​ដែល​ទើប​ជា​ពី​របួស​។ គាត់​មាន​សារៈសំខាន់​នៅ ​Man Utd ដូច ​Modric នៅ ​Real Madrid អញ្ចឹង។ ពេល​ដែល ​Modric របួស​ Real ហាក់​ដូច​ជា​ក្រុម​មួយ​ផ្សេង​ទៀត ​ដូច​ដែល​អ្នក​បាន​ឃើញ​កាល​ពី​៥​ទៅ​៦ឆ្នាំ​មុន។​គ្រប់​ពេល​ដែល​គាត់​របួស​ក្រុម​មិន​ល្អ​ ដូចកាល​នៅ​មាន​គាត់​លេង​នោះ​ទេ”។ Cantona និយាយ​ក្នុង​កាសែត FullTimeDevils។Eric Cantona likens Manchester United's Paul Pogba to Real Madrid star

“ Pogba គឺ​ជា​ខួរក្បាល​នៃ​ក្រុម​Manchester United ទាំង​មូល​ហើយ ​Modric គឺ​ជា​ខួរក្បាល​របស់ ​Real Madrid អញ្ចឹង​ដែរ”លោក​បាន​បន្ត។

បន្ទាប់​ពី​ឆ្លងកាត់​១២​ប្រកួត​នៅ​ក្នុង​លីក​នៃ​រដូវ​កាល​នេះ​ United កំពុង​ឈរ​លេខ​២​ក្នុង​តារាង​លីក​កំពូល​អង់គ្លេស ​តាម​ពី​ក្រោយ​ក្រុម​កំពូលតារាង​​ Man City ៨​ពិន្ទុ៕