ក្រុម​ពីរ​មក​ពី​ទី​ក្រុង​​ Mancheste គឺ​ City និង ​United នៅ​តែ​បន្ត​រក្សាដំណែង​កំពូល​តារាង​របស់​ខ្លួន​បាន​ដដែល ​គិត​ត្រឹម​ចប់​សប្ដាហ៍​ទី​១៥​នេះ ​ហើយ​ខាង​ក្រោម​ជា​រឿង​ថ្មី​បាន​កើត​ឡើង​ក្នុង​ Premier League ​សប្ដាហ៍​នេះ

១.Liverpool សម្បូរ​ទៅ​ដោយ​កីឡាករ​ដែល​មាន​ទេពកោសល្យ​

Image result for Liverpool have some clever footballers

ទោះ​បី​ជា​ ហង្សក្រហម​ មាន​បញ្ហា​ប្រព័ន្ធ​ការពារ​បន្តិច​បន្តួច​ក៍​ដោយ ​Liverpool​ នៅ​មាន​ខ្សែ​ប្រយុទ្ធ​ដែល​មាន​ទេពកោសល្យ​ បច្ចេកទេស​ផង​ដែរ​ ជារួម​មាន​ Mohamed Salah និង Coutinho។ ពួក​គេ​ទាំង​ពីរ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​មាន​ល្បឿន​លឿន​នឹង​វៃឆ្លាត​ក្នុង​ការ​បញ្ចប់ទី​ឬ​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​របស់​ខ្លួន ដើម្បី​បញ្ចប់ទី​របស់​គូ​ប្រកួត​ដោយ​ជោគជ័យ​ ។អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​កោត​សរសើរ​ទៀត​នោះ​គឺ​ការ​ទាត់​បាល់​ហ្វី្រឃីត​របស់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នោះ ​រំលង​រនាំង​ការពារ​របស់​ Brinhton ​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​ ។

២.​Asenal ​បាត់បង់​ម្ចាស់ការ​លើ​ប្រព័ន្ធ​ការពារ​ក្រុម​របស់​ខ្លួន​

Image result for arsenal 1-3 man utd

Arsenal​ បាន​ដាក់​សម្ពាធ​លើ ​United​ យ៉ាង​ខ្លាំង​តែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី​ដៃ​ស្អិត​ Devid Degea ​ជា​ច្រើន​លើក​ច្រើន​សារ​។ បើ​មើល​ពី​ការ​គ្រប់​បាល់​យើង​គ្រប់​គ្នា​គិត​ថា​ក្រុម​កាំភ្លើងធំ​ប្រាកដ​ជា​អាច​យក​ឈ្នះ​លើ​ក្រុម​បិសាច​ក្រហម​បាន​ ។ជា​លទ្ធផល​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក​តា​បារាំង​បាន​ចាញ់​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក​ Jose​ ទៅ​វិញ​ដោយ​អ្នក​ចាត់ការ​រហ័សនាម​ Special One​ ប្រើ​យុទ្ធសាស្រ្ត​ការពារ​ហើយ​វា​យបក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

៣.​Eden Hazard​ កំពុង​តែ​បង្ហាញ​ពី​ភាព​រីកចម្រើន​និង​ទេព​កោសល្យ​របស់​ខ្លួន​

Image result for Eden Hazard is hitting form at the right time

សម្រាប់​ក្រុម​តោខៀវ​មាន​ក្ដី​សង្ឃឹម​តិចតួច​បំផុត​ដើម្បី​ឈ្នះ​ពាន​ Premier League ​នៅ​រដូវកាល​នេះ​ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ទេពកោសល្យ​របស់​កីឡាករ​សញ្ជាតិ​ Belgium​ ដែល​បាន​រួម​ចំណែក​ឲ្យ​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក​ Conte ​យក​ឈ្នះ ​Newcastle​ ផង​ដែរ។​

៤.ប្រកួត​ទី​មួយ​របស់​លោក ​Sam Allardyce​ ក្នុង​នាម​ជា​គ្រូ​បង្វឹក​របស់​ Everton

Image result for Sam Allardyce in a nutshell

​ក្រោម​ការ​ដឹក​នាំ​លើក​ដំបូង​របស់​លោក ​Sam Allardyce​ បាន​នាំ​ឲ្យ​ក្រុម​ដែល​មាន​កីឡដ្ឋាន​ Goodison Park ​យក​ឈ្នះ​ Huddersfield Town ​ក្នុង​លទ្ធផល​ ២ ​ទល់​នឹង​ ០​ ។ អ្វី​ដែល​គួរ​ឲ្យ​គាត់​សម្គាល់​នោះ​គឺ​ Everon​ បាន​រក្សា​សំណាញ់​ទី​និង​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​បាន​ពីរ​គ្រាប់​ទៀត​ផង​ ។

៥. Devid Moyes អាច​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ក្រុម​ញញួរ​ធំ​អោយ​ផុត​ពី​តំបន់​គ្រោះថ្នាក់​

Image result for David Moyes may have something to work with after all

ក្រោម​ការ​ដឹកនាំ​របស់​ Moyes ​ក្នុង​ការ​បួន​ប្រកួត​ដំបូង​របស់​ West Ham​ ទទួល​បាន​តែ​មួយ​ពិន្ទុ​តែ​ប៉ុណ្ណោះ។​ទោះ​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​មេឃ​ខៀវ​ក៍​ដោយ​ក៍​ក្រុម​ញញួរ​ធំ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជាង​កាល​ពី​ដើម​រដូវ​កាល ៕