ប្រភពកាសែតអេស្ប៉ាញ Don Balon បាននិយាយថា Lionel Messi បានផ្ដល់ដំបូន្មានប្រឆាំងមិនឲ្យ Barcelona នាំយកខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal កីឡាករ Mesut Ozil ក្នុងថ្ងៃបិទរដូវកាលដោះដូរកីឡាករ។
កាសែតកីឡារប្រចាំថ្ងៃរបស់អេស្ប៉ាញខាងលើបានបញ្ជាក់ថា ការគិតរបស់ Messi គឺការផ្ទេរយកម្ចាស់ពាន World Cup 2014 ជម្រើសជាតិអាល្លឺម៉ង់មកលេងនៅ Camp Nou អាចបញ្ជាក់បានវាគឺជាការធ្វើពាណិជ្ជកម្មកីឡាករដ៏ទន់ខ្សាយរបស់Barcelona ។
ទោះបីជាទិញបានខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិបារាំង Ousmane Dembele, Barcelona ហាក់មិនសូវទទួលបានជោគជ័យក្នុងធ្វើពាណិជ្ជកម្មទិញដូរកីឡាករនេះទេ រហូតដល់មានការរិះគន់ពីអតីតខ្សែបម្រើរបស់របស់ខ្លួន Xavi ។ Ozil ចូលដល់ដំណាក់ចុងក្រោយនៃកុងត្រារបស់ខ្លួនហើយនៅទឹកដី Emirates ហើយរូបគេមិនទាន់បានចុះកុងត្រាបន្ថែមជាមួយក្លឹបនៅឡើយ។
រូបគេបានចាកចេញពីក្លឹបគូរប្រជែងរបស់ Barcelona គឺ Real Madrid កាលពីឆ្នាំ២០១៣ ប៉ុន្តែតាមព័ត៌មានល្ហិចល្ហៀងមួយចំនួនបាននិយាយថា អតីតក្លឹបចាស់របស់ខ្លួនស្ដេចសមួយនេះ នឹងធ្វើរឿងភ្ញាក់ផ្អើលមួយក្នុងការដោះដូរកីឡាករនៅខែមករាឆ្នាំក្រោយ៕