គ្រូបង្វឹក Real Madrid លោក Zinedine Zidane បានធ្វើឲ្យប្រិយមិត្តរបស់ខ្លួនភ្ញាក់ផ្អើលក្នុងជំនួប El Clasico កាលពីចុងសប្ដាហ៍ដោយបានដកខ្សែបម្រើនាំលេង Isco ឲ្យអង្គុយបម្រុងក្នុងការប្រកួតលទ្ធផល៣ទល់០ទល់នឹង Barcelona។
ប៉ុន្តែបើតាមប្រវត្តិប្រកួតកន្លងមកដែលមានកីឡាករលេងដំណែងប្រយុទ្ធស្លាបក្នុងជម្រើសជាតិអេស្ប៉ាញរូបនេះលើទីលានវិញគឺ Zidane បានគិតខុសបន្តិច ឬអាចនិយាយថាភ្លេចគិតពីសារសំខាន់របស់ Isco នាពេលកន្លងមក។
តាមពិតទៅអតីតតារាបាល់ទាត់របស់ Malaga ហាក់មិនបានផ្ដល់ភាពជឿជាក់ក្នុងការប្រកួតធំៗនោះទេ ប៉ុន្តែតាមមើលស្ថិតិខាងលើគឺ Real Madrid មានអត្រាជោគជ័យច្រើនក្រោយមាន Isco ក្នុងក្រុម។ ក្នុងចំណោម១៥៥ប្រកួតដែល Isco ចូលលេងជម្រើសដំបូងកន្លងមក Real Madrid បានឈ្នះដល់ទៅ១១៦ប្រកួត (75%)ស្មើ២៣(១៥%) និងចាញ់តែ១៣ប្រកួតប៉ុណ្ណោះ(៨%)។ ក្នុងចំណោមនេះ Isco លេង៩០នាទីពេញតែ៥៧ប្រកួតប៉ុណ្ណោះ។
ចុះមានអ្វីកើតឡើងបើគ្មាន Isco ក្នុងឈុត១១នាក់ដំបូង? ក្នុងរយៈកាលជាច្រើនប្រកួតដែល Isco ជាកីឡាករបម្រុងនោះគឺមានដល់ទៅ៩៣ប្រកួត ដោយស្ដេចសឈ្នះ៦៥(៧០%) ស្មើ១៥(១៦%) និងចាញ់១៣(១៤%) ហើយ Real Madrid បានចាញ់១៥% ពេលណាដែល Isco មិនបានលេង។
ចុងក្រោយបំផុត ក្រុមរបស់លោក Zidane បានចាញ់តែ ២២% ក្នុងការប្រកួតទាំងអស់ពេលដែល Isco ចូលលេងជម្រើសដំបូង(១០ប្រកួតចាញ់២) ខណៈតួលេខនេះនឹងឡើងដល់៣០%បើ Isco មិនត្រូវបានដាក់ឲ្យលេងទេនោះ៕