ម្សិលមិញ​នេះ​ខ្សែ​បម្រើ Jame Rodriguez ដែល​ស្ថិត​ក្នុង​ក្លិប​យក្ស​ប្រចាំ​ប្រទេស​អេស្ប៉ាញ Real Madrid បាន​ថត​បង្ហោះ​ម៉ូដ​សក់​ថ្មី​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម Instagram ខណៈ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Ronaldo ដែល​ជា​មិត្តរួម​ក្រុម​កំពុង​តែ​នៅ​​​ក្នុង​ប្រទេស​រុស្ស៊ី ឌឺដង​ដាក់​វិញ។

កំពុង​តែ​ជួយ​ក្រុម​ជម្រើស​ជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់ Confederation Cup 2017 កីឡាករ Ronaldo ដែល​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​ចូល Comment ថា​«ម៉ូដ​សក់​ដូច​ឆ្កួត»។ យ៉ាងណាក្តី​នេះ​គឺ​ជាការ​លេងសើច​រវាង​មិត្តរួម​ក្រុម​ដែល​ប្រកប​អាជីព​ក្លិប​តែ​មួយ ខណៈ​កីឡាករ​ទាំង​២​ជា​ដៃគូ​ស្អិតរមួត​ពេល​ជួយ​ក្រុម​ Real Madrid កន្លង​មក។