ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវជួបក្រុម Ostersunds FK ក្នុងវគ្គ២៣ក្រុមចុងក្រោយពានរង្វាន់ Europa League តែអ្វីដែលស្ទើរមិនគួរឲ្យជឿគឺ ក្លឹបស៊ុយអែតមួយនេះ ទើបបង្កើតកាលពីឆ្នាំ១៩៩៦គឺក្រោយលោក Arsene Wenger មកដឹកនាំនៅក្លឹបភាគខាងជើងទីក្រុងឡុងដ៏មួយខែ។
ក្នុងថ្ងៃដែលលោក Wenger មកកាន់ដំណែងជាគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំគឺក្លឹប Ostersunds មិនទាន់បង្កើតនៅឡើយទេ។ វាពិតជាលទ្ធផលចាប់ឆ្នោតដ៏មិនគួរឲ្យជឿសោះតែម្ដង។ ពិសេសជាងនេះទៅទៀត ក្លឹបស៊ុយអែតមួយនេះ បានកើតឡើងក្រោយគ្រូបង្វឹកសញ្ជាតិបារាំងមកដឹកនាំមួយខែ។ Wenger ស៊ីញេកុងត្រានៅខែសីហាឆ្នាំ១៩៩៦ ហើយមួយខែក្រោយមក Ostersunds ត្រូវបានបង្កើត។
ទោះបីជាទទួលបានការខកចិត្តជាច្រើន Arsenal ហាក់គ្មានការព្រួយបារម្ភអ្វីនោះទេ ពេលជួបក្រុមមិនសូវមានបទពិសោធន៍ក្នុងពានលំដាប់អឺរ៉ុបមួយនេះ ដោយគេដឹងថា អាចឡើងទៅវគ្គ១៦ក្រុមចុងក្រោយយ៉ាងធូរ។ទោះបីជាមិនអាចទទួលបានលទ្ធផលល្អ ពេលលេងក្នុងទឹកដីក្លឹប Ostersunds ក៏ពួកគេអាចយកឈ្នះនៅជើងទី២ក្នុងទឹកដី Emirates វិញដែរ៕
ប្រភព៖ Besoccer
ប្រែសម្រួល៖ ជែម៍