តាម​ប្រភព​ស្ថិតិ​របស់ ​UEFA ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង ​Manchester កំពុង​កាន់កាប់​កំពូល​តារាង​ក្លឹប​ខ្លាំង​ជាង​គេ​នៅ​អឺរ៉ុប។

Manchester United manager Jose Mourinho and Manchester City manager Pep Guardiola at the end of the match

City និង ​United ឈរ​កំពូល​តារាង​ចំណាត់​ថ្នាក់​ទ្វេគុណ​សម្រាប់​រដូវ​កាល​២០១៧/២០១៨​ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​Champions League ៣​ជុំ​កន្លង​មក​ ដែល​ចំណាត់​ថ្នាក់​នេះ​បាន​ទម្លាក់​ម្ចាស់​ជើង​ឯក​ Real Madrid និង​បងធំ ​Barcelona​មក​កាន់​តំបន់ ​Top 10 វិញ។

Man City និង ​Man Utd បាន​រក្សា​កំណត់​ត្រា​ល្អ​ឥតខ្ចោះ ​ក្នុង​ការ​ប្រកួត​ពានក្លឹប​អាជីព​លំដាប់​អឺរ៉ុប ​ដោយ​ឈ្នះ​៣​ប្រកួត​​រក​បាន​៨​គ្រាប់​តែ​របូត​១​គ្រាប់​ប៉ុណ្ណោះ។ ក្នុង​តារាង​ទ្វេគុណ​នេះ ​ក្លឹប​ទាំង​ពីរ​មាន​១១.៦១៥​ពិន្ទុ​នៅ​រដូវ​កាល​នេះ។​ បែប​ណា​ក្ដី! Barcelona នៅ​តែ​ឈរ​លំដាប់​លេខ​៣​ ដោយ​មាន​ពិន្ទុ​១១.២២៨​​ ពី​លើ​ក្រុម​ Paris Saint-Germain, Besiktas, Chelsea, Tottenham និង Real Madrid ។

ត្រកូល​ Manchester ទាំ​ងពីរ​ឈរ​ពី​លើ​ Barca ដោយ​សារ​មាន​កំណត់​ត្រា​ឈ្នះ​១០០%​ក្នុង​Champions League របូត​គ្រាប់​តិច​ជាង​គេ ​ដែល​នេះ​ធ្វើ​ឲ្យ​ពិន្ទុ​របស់​ក្លឹប​ទាំង​ពីរ​កើន​ឡើង​ខ្លាំង។ តែ​បើ​និយាយ​ពី​តារាង​ទ្វេគុណ​សរុប​(​គ្រប់​ពាន​រង្វាន់​ដែលចូល​រួម​ប្រកួត) Man City គឺ​ជា​ក្លឹប​ឈរ​លំដាប់​ខ្ពស់​ជាង​គេ​នៅ​ Premier League គឺឈ​លេខ​៨​ Arsenal លេខ​១០ ​Chelsea លេខ​១៣ហើយ ​Man Utd លេខ​១៤។

ចំណាត់​ថ្នាក់​នេះ​មាន​ន័យ​ថា​ក្លឹប​នៅ​អង់គ្លេស ​គ្មាន​គីឡូ​ជាមួយ​ជើង​ខ្លាំង​ទាំង​បី​នៅ ​La liga នោះ​ទេ។

តើ​ចំណាត់​ថ្នាក់​ទ្វេរគុណ​របស់ ​UEFA​គឺ​ជា​អ្វី?

មាន​ន័យ​ថា ​ក្រុម​ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​ពាន Champions League និង ​Europa League ទទួល​បាន​ចំណាត់​ថ្នាក់​នេះ។ ពិន្ទុ​ដែល​ទទួល​បាន​នឹង​ត្រូវ​កាត់​ចោល​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ម្ដង។ ការ​គណនា​គឺ​ផ្ដោត​ទៅ​លើ​លទ្ធផល​ក្នុង​ការ​ប្រកួត​ប្រជែង​ ហើយ ​UEFA នឹង​បន្ទាន់​សម័យកាល​តារាង​ចំណាត់​ថ្នាក់​នេះ ​ពេល​ការ​ប្រកួត​មួយ​ត្រូវ​បញ្ចប់(​ប្រកួត​ម្ដង​គិត​ម្ដង)។

ចុះ​គេ​គិត​និង​គណនា​យ៉ាង​ម៉េច​បាន​ចេញ​អញ្ចឹង?

UEFA ថា​ ពិន្ទុ​ទ្វេគុណ​របស់​ក្លឹប​នីមួយ​ ត្រូវ​បូក​បញ្ចូល​ពិន្ទុ​ឈ្នះ​ទាំង​អស់ ដោយ​គិត​លើ​ការ​ប្រកួត​​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​។

ពិន្ទុ​គិត​អញ្ចេះ
-ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ដំបូងបំផុត​ឈ្នះ​ទទួល​បាន​ កន្លះ​ពិន្ទុ
-ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី២​​ឈ្នះ​ទទួល​បាន​មួយ​ពិន្ទុ
-ពិន្តុ​បន្ថែម​ពី​លើ​ការ​ចូល​រួម​វគ្គជម្រុះ​ក្នុង​ពូល​ បួន​ពិន្ទុ
-ឈ្នះ​វគ្គ​ជម្រុះ​ក្នុង​ពូល​បាន​២​ពិន្ទុ
-ស្មើ​វគ្គ​ជម្រុះ​ក្នុង​ពូល​បាន​១​ពិន្ទុ
-បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បន្ថែម​៤​ពិន្ទុ។