លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស គិតថាមានតែប្រេស៊ីលទេ ភាគរយខ្ពស់ជាងគេក្នុងការគ្រងជាម្ចាស់ជើងឯកពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ នៅទឹកដីរុស្ស៊ីនេះ។
អតីតគ្រូបង្វឹកថ្នាលយុវជនរបស់អង់គ្លេសម្នាក់នេះ គិតថាមានតែអាល្លឺម៉ង់ និងប្រេស៊ីលប៉ុណ្ណោះ។ ដោយឡែក ប្រេស៊ីល មានភាគរយខ្ពស់ជាងអាល្លឺម៉ង់ទៅទៀត។ ពួកគេមានទាំងកាយសម្បទា សមត្ថភាពកីឡាករ និងគោលដៅច្បាស់លាស់ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតមួយនេះ។
គួររំលឹកថា Southgate បានចូលដឹកនាំក្រុមអង់គ្លេសកាលពីឆ្នាំ២០១៦កន្លងទៅ ហើយបានផ្លាស់ប្ដូរក្រុមតោកំណាចមួយនេះ ឱ្យមានទម្រង់លេងប្លែក និងគួរឱ្យចាប់អារម្មណ៍។ ត្បិតតែយ៉ាងនេះក្ដី លោក នៅមិនទាន់គិតថាក្រុមរបស់ខ្លួនមានកម្រិតលេងល្អ អាចប្រជែងជាមួយអាល្លឺម៉ង់ ឬប្រេស៊ីលបាននោះទេ។