ក្នុងការប្រកួតកាលពីយប់មិញដែល Liverpool និង Chelsea ទទួលបានត្រឹមលទ្ធផល១-១ Mohamed Salah បានរកគ្រាប់បាល់ឲ្យហង្សក្រហម ប៉ុន្តែរូបគេមិនបានអបអរនោះទេ។
មានមតិជាច្រើនបានជឿថា មូលហេតុដែលកីឡាករអេហ្ស៊ីប មិនអបអរនោះគឺ ដើម្បីសម្ដែងការគោរពចំពោះអតីតក្លឹបChelsea របស់ខ្លួនដែលធ្លាប់លេងជាមួយ ប៉ុន្តែតាមការពិតវាខុសទាំងស្រុង។ ប៉ុន្តែអ្វីដែលមិនអាចគេចផុតពីការពិតគឺ គាត់សម្ដែងការបួងសួងដល់ជនរងគ្រោះ ដែលត្រូវក្រុមឧទ្ទាមវាយប្រហារដល់របួស និងស្លាប់ក្នុងប្រទេសអេហ្ស៊ីបឯណោះវិញទេ។
ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថា ជាពួក ISIS ហើយមនុស្ស៣០៥នាក់បានស្លាប់។ Salah តែងតែងបង្ហាញការបួងសួងនិងការគោរពដល់ជនរងគ្រោះទាំងនោះ។ បើនិយាយពីអាជីពបាលទាត់វិញរូបគេបានចាកចេញពី Chelsea បន្ទាប់ពីមិនមានឱកាស បានបង្ហាញសមត្ថភាពពេញលេញ ក្នុងជម្រើសដំបូងហើយបង្ខំចិត្តចេញទៅលេងនៅអ៊ីតាលី។
រូបគេហាក់មិនបាននឹកនានិងគោរពអតីតក្លឹបរបស់គេទេ តែអ្វីទាំងអស់គឺសំដៅទៅលើជនរួមជាតិអេហ្ស៊ីបក្នុងប្រទេសកំណើតរបស់ខ្លួន៕