គ្រូ​បង្វឹក​ Real Madrid លោក Zinedine Zidane មិន​បាន​បដិសេធ​ក្នុង​ការ​ទិញ​កីឡាករ​ថ្មី​ចូល​ នៅ​ខែ​មករា​ខាង​មុខ​នេះ​ទេ​ប៉ុន្តែ​លោក​ចង់​បញ្ជាក់​ថា​ក៏​គ្មាន​កីឡាករ​របស់ ​Real Madrid ណា​ម្នាក់​ត្រូវ​ចាក​ចេញ​ពី​ក្លឹប​ដែរ។

ម្ចាស់​ជើង​ឯក​ La liga បាន​យក​ឈ្នះ ​Malaga ដោយ​លទ្ធផល​៣​ទល់​២​យ៉ាង​ពិបាក​ក្នុង​កីឡដ្ឋាន ​Santiago Bernabeu​ កាល​ពី​យប់​មិញ។ Cristiano Ronaldo ជា​អ្នក​រក​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​នាទី​៧៦​ដោយ​បាល់​បន្ថែម​ក្រោយ​ទា់​បាល់​ពិន័យ​១១​ម៉ែត្រ​ត្រូវ​អ្នក​ចាំ​ទី​សង្គ្រោះបាន។

Anything can happen - Zidane open to January signings

ទោះបី​ជា​ទទួល​ជ័យជម្នះ​ស្ដេច​ស ​នៅ​តាម​ពី​ក្រោយ​ក្រុម ​Barcelona៧​ពិន្ទុ​ ហើយ​ចន្លោះ​១០​ពិន្ទុ​នឹង​កើត​ឡើង​ម្ដង​ទៀត ​បើ​ក្រុម​មួយ​នេះ​ឈ្នះ​ក្រុម​លេខ​២ Valencia នៅ​យប់​នេះ។ ខណៈ Sergio Ramos ​ដែល​របួស​បាក់​ខ្ទង​ច្រមុះ​ត្រូវ​នៅ​ក្រៅ​ទីលាន​ជាមួយ​នឹង ​Gareth Bale ក្នុង​ជំនួប​ជាមួយ ​Malagaលោក Zidane បាន​បើក​ទ្វារ​ទទួល​កីឡាករ​ថ្មី​សម្រាប់​ទី​ផ្សារ​ដោះដូរ​កីឡាករ​ខាង​មុខ។

Related image

“ គ្មាន​កីឡាករ​ចាក​ចេញ​នោះ​ទេ​ គ្រប់​គ្នា​នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​” Zidane និយាយ​បទ​សម្ភាសន៍​ក្រោយ​ចប់​ការ​ប្រកួត។ “ការ​មក​ដល់​​របស់​កីឡាករ​ថ្មី​អាច​នឹង​កើត​ឡើង ​​ប៉ុន្តែ​យើង​រីករាយ​ជាមួយ​នឹង​ក្រុម​កីឡាករ​ដែល​យើង​មាន​​។​ យើង​មាន​ក្រុម​កីឡាករ​ដែល​ស្មោះស្ម័ក្រ និង​គុណភាព។ ប៉ុន្តែ​ពេល​នេះ យើង​នឹង​មិន​និយាយ​ពី​ការ​ចាក​ចេញ​ ឬ​ការ​មក​ដល់​របស់​កីឡាករ​នោះ​ទេ”៕

 

ប្រភព៖MARCA