ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៣​នាក់ដើម្បីទៅ​លេង​នៅ​ព្រឹត្តិការណ៍ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី​ជា​ផ្លូវការ​ហើយ។

ក្នុង​បញ្ជី​នោះ​ដែរ ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​របស់ Manuel Neuer ​ដែល​ទើបជាពីរបួស ខណៈ​ដែល Mario Gotze ​មិន​មាន​ឈ្មោះ​ឡើយ ខណៈមិត្តរួមក្រុម Marco Reus មានឈ្មោះក្នុងក្រុមជម្រើសជាតិសារជាថ្មីដោយសង្ឃឹមនឹងចូលលេងក្នុងព្រឹត្តិការណ៍ខាងលើនេះជាលើកដំបូង។

គួរបញ្ចាក់ថា ក្រុមលោក Joachim Low ស្ថិតក្នុងពូល F ជាមួយ ម៉ិចស៊ិចកូ, កូរ៉េខាងត្បូង និង ស៊ុយអែត៕