កាលពីប៉ុន្មានម៉ោងមុននេះ La liga បានស្នើឲ្យ UEFA ស៊ើបអង្កេតក្លឹប Man City និង PSG លើការចំណាយលុយលើសគោលការណ៍យុត្តិធម៌ទិញកីឡាករ ប៉ុន្តែកាលពីប៉ុន្មាននាទីមុននេះ UEFA បានប្រកាសថាពួកគេបដិសេធមិនបើកការស៊ើបអង្កេតលើរឿងនេះទេ។
ប្រភពគេហទំព័រ Goal បាននិយាយថា uefa នឹងមិនធ្វើសកម្មភាពណាមួយក្នុងការស៊ើបអង្កេតក្លឹប Man City ឬក៏ PSGទាក់ទងនឹងការទិញកីឡាករលើសខ្ទង់កំណត់របស់ សហព័ន្ធបាល់ទាត់អឺរ៉ុប។ ប្រធានលីកអេស្ប៉ាញលោក Javier Tebas បានស្នើឲ្យគណៈកម្មការវិន័យ របស់សហព័ន្ធបាល់ទាត់អឺរ៉ុប បើកការស៊ើបអង្កេតដែលក្លឹបទាំងពីរអាចនឹងរំលោភលើគោលការណ៍ទិញកីឡាករដោយស្មើភាព ( Financial Fair Play (FFP) ហើយក្លឹបដែលជាមុខសញ្ញាគឺ Man City និងPSGហ្នឹងតែម្ដង។
បែបណាក្ដី! តាមការបដិសេធរបស់ក្លឹបទាំងពីរគឺ UEFA មិនបានបើកការស៊ើបនេះទេ ដោយហេតុផលថាពាក្សបណ្ដឹងនេះមិនចោទសួរលើការផ្ទេរកីឡាកររបស់ក្លឹបទាំងពីរទេ តែផ្ទុយទៅវិញចោទប្រកាន់លើកិច្ចឧបត្ថម្ភជាមួយក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយម្ចាស់ក្លឹបទៅវិញ៕