ក្រុមហង្សក្រហមទទួលបានដំណឹងល្អថ្មីហើយ ក្រោយខ្សែបម្រើប្រធានក្រុម Jordan Henderson និង Adam Lallana ជាពីរបួស ហើយត្រឡប់មកហ្វឹកហាត់ពេញលេញជាមួយក្លឹបកាលពីម្សិលមិញ។
ប្រធានក្រុម Henderson មិនបានចូលលេងទេ ពេលក្រុមរបស់លោក Klopp ឈ្នះ West Ham ៤-១មុនពេលសម្រាកសម្រាប់ ជម្រើសជាតិដោយសាររបួសភ្លៅ ហើយរូបគេក៏ខាកខានជួយក្លឹបលេងមិត្តភាពជាមួយអាល្លឺម៉ង់ និងប្រេស៊ីលដែរ។
ចំណែកខ្សែបម្រើប្រយុទ្ធ Lallana មិនបានជួយក្លឹបចាប់តាំងពីខែសីហា បន្ទាប់ពីខូចភ្លៅធ្ងន់ធ្ងរ ហើយរូបគេសំងំព្យាបាលនិងហ្វឹកហាត់ម្នាក់ឯងជាយូរមកហើយ។ ទោះបីជាយ៉ាងនេះក្ដី! កីឡាករទាំងពីរនាក់នេះ នឹងបានមកជួយក្រុមវិញដោយបានចូលហ្វឹកហាត់ជាមួយគេជាមួយឯង ដើម្បីត្រៀមជួប Southampton ក្នុង Premier League ចុងសប្ដាហ៍នេះ។
ក្រៅពីកីឡាករ លោក Jorgan Klopp ខ្លួនឯងក៏មិនសូវល្អដែរដោយកាលពីម្សិលមិញហាក់សូវស្រួលខ្លួន ត្រូវចូលមន្ទីពេទ្យត្រូវការពិនិត្យល្អិតល្អន់ពីគ្រូពេទ្យ៕