ក្រុមអ្នកមានបុណ្យ Barcelona នឹងត្រឡប់មកតាមចែចង់ខ្សែបម្រើក្រុមហង្សក្រហម Liverpool កីឡាករ Phillipe Coutinho ក្នុងខែមករាខាងមុខនេះទៀតទេ នេះបើតាមប្រភព MARCA របស់អេស្ប៉ាញ។
តាមរបាយការណ៍ក្រុមមានមូលដ្ឋាននៅទឹកដីCatalan មួយនេះមិនចំណាយពេលតាមទិញខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះទៀតទេ ខណៈរដូវដោះដូរកីឡាករនឹងចូលមកដល់នៅបួនខែទៀតដោយសារតែ Coutinho មានឈ្មោះលេងឲ្យ Liverpool ក្នុងChampions League រួចទៅហើយ។
កីឡាករដែលពួកគេចាប់អារម្មណ៍ចង់បាននោះគឺ ខ្សែប្រយុទ្ធ Sadio Mane របស់ Liverpool ដែលជាមិត្តរួមក្រុមរបស់ Coutinho និង Jean Michael Seri ដើម្បីរក្សាជម្រើសក្នុងតំបន់បម្រើនិងប្រយុទ្ធនៅរដូវកាលនេះឲ្យកាន់តែខ្លាំង៕