ខ្សែបម្រើ Fellaini នៅតែឈ្នះក្នុងបេះដូងអ្នកគាំទ្រManchester United បន្ទាប់ពីចំណាយពេល៤ឆ្នាំនៅ Old Trafford ហើយពេលនេះរូបគេនៅតែជាកីឡាករសំខាន់ក្រោមក្រសែភ្នែករបស់ Jose Mourinho ដដែល។
ដូច្នេះហើយបានជាថ្មីៗនេះ កីឡាករជម្រើសជាតិបែលហ្សិកបានពិភាក្សាបន្តកុងត្រាថ្មីជាមួយ Manchester United។ គ្រូបង្វឹកលោក Mourinho ក៏បានផ្ដល់ជូនលេខអាវថ្មី ទោះបីជារូបគេ មិនទាន់បានចូលលេងក្នុងជម្រើសដំបូងនៅរដូវកាលថ្មីនេះក៏ដោយ។
Sunday Mirror Sport បញ្ជាក់ថាបិសាចក្រហមបានយកសំណើរដាក់លើតុឲ្យ Fellaini ស៊ីញេអីពីការបន្តកុងត្រាថ្មីបន្ទាប់ពីមានជម្រុញពីលោកល Jose Mourinho។ Felliani នឹងមានវ័យ៣០ឆ្នាំដល់ខែវិច្ឆិកា ហើយក្លឹបមានគោលការណ៍ផ្ដល់សំណើរបន្តកុងត្រា១ឆ្នាំបន្តទៀតដល់កីឡាករតាមអាយុកាល៕