គ្រូបង្វឹកក្រុម Manchester United លោក Jose Mourinhoមានអារម្មណ៍ថាកាលវិភាគការប្រកួត អំឡុងបុណ្យណូអែលហាក់មិនយុត្តិធម៌ ខណៈ Manchester United ស្ថិតក្នុងចំណោមក្រុមជាច្រើនទៀតដែលគេដាក់ទណ្ឌកម្ម។
បិសាចក្រហមត្រូវបានធ្វើដំណើរទៅកាន់ទឹកដី Leicester City ក្នុងថ្ងៃសៅរ៍នេះ ដែលសរុប៥ប្រកួតហើយក្នុងរយៈពេល១៤ថ្ងៃចុងក្រោយនេះ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់មានអារម្មណ៍ថា ក្រុមរបស់ក៏ដូចជាក្រុមដទៃទៀតកំពុងតែឈឺចាប់ដោយសារ កាលវិភាគប្រកួតញឹកពេក ខណៈការប្រកួតក្នុងលីកមានដល់ទៅ៤ប្រកួតក្នុងរយៈពេល១០ថ្ងៃ។
“មិនមានតែក្រុមយើងទេ។ មានក្រុមដទៃទៀតដែលស្ថិតក្នុងស្ថានភាពដូចពួកយើង ហើយ Leicester គឺជាក្រុមដែលមានសភាពដូចពួកយើងដែរ។ មិនចាំបាច់សិក្សាអីច្រើននោះទេ យើងមើលតែចន្លោះការប្រកួតទៅដឹងហើយ គឺមានក្លឹបមួយចំនួនមិនសូវញឹកញាប់ ហើយក្លឹបដទៃទៀតញឹកញាប់”។
“ មិនមានតែក្រុមយើងទេ ដែលហាក់ត្រូវបានគិតថាគេដាក់ទណ្ឌកម្មហើយក្លឹបដទៃទៀតក៏អញ្ចឹងដែរ ដោយសារពេលវាល និងការប្រកួតជាប់គ្នាពេក”៕