ការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយកាលពីយប់មិញក្រុមមកអង់គ្លេសចាញ់ទាំងអស់ តែមួយធ្លាក់មួយឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
Manchester City ដែលជាក្រុមខ្លាំងនៅ Premier League បានភ្លាត់ស្នៀតចាញ់ FC Basel ក្នុងលទ្ធផល១ទល់២ក្នុងផ្ទះខ្លួនឯងគួរឲ្យភ្ញាក់ផ្អើល។ លេងបានត្រឹម៨នាទីខ្សែប្រយុទ្ធ ទើបជាពីរបួស Gabriel Jesus រកបានមួយគ្រាប់ឲ្យ Man City នាំមុខ ប៉ុន្តែផុតពីនេះពួកគេមិនអាចរកបានគ្រាប់បាល់បន្ថែមទៀតទេ ដោយរបូតគ្រាប់បាល់២គ្រាប់ទៅវិញដោយកីឡាករ Mohamed Elyounoussi នាទី១៧ និង Michael Lang នាទី៧១.
[youtube id=”Vs_8won2rdw”]
តែយ៉ាងណា! Man City នៅតែឡើងទៅវគ្គ៨ក្រុមចុងក្រោយដដែល ដោយឈ្នះគ្រាប់បាល់សរុបទាំងពីរជើង៥-២។
ចំណែកមួយគូរទៀត Tottenham វិញអស់ឱកាសបានលិឌវគ្គ៨ក្រុមចុងក្រោយហើយ ក្រោយចាញ់ក្រុម Juventus ដោយលទ្ធផល១ទល់២។កាលពីជើងទី១ក្រុម Spurs ត្រូវបានគេរំពឹងថាមានភាគរយខ្ពស់ក្នុងការឡើងទៅវគ្គបន្តដោយសារចំណេញគ្រាប់បាល់ក្រៅដី២គ្រាប់ទោះបីជាស្មើជាមួយសេះបង្កង់២-២ក៏ដោយ។ ប៉ុន្តែចូលជើងទី២នេះពួកគេមិនអាចទប់ការវាយសម្រុកដ៏ខ្លាំងរបស់ Juventus នោះទេ។
Heung Min-son បានរកគ្រាប់បាល់នាំមុខឲ្យ Spurs ដែលនេះបន្ថែមភាគរយកាន់តែខ្ពស់។ ប៉ុន្តែនៅវគ្គទី២ Higuain និង Dybalaរកបានមួយគ្រាប់ម្នាក់ឲ្យ Juventus ឈ្នះឡើងទៅវគ្គ៨ក្រុមក្រោយ សរុបគ្រាប់បាល់ទាំងពីរជើង៤-៣។ ចំណែកSpurs អស់ឱកាសត្រឹមនេះ៕
[youtube id=”kqVAcEARe9c”]