ក្រុមហង្សក្រហម Liverpool បង្ហាញចំណាប់អារម្មណ៍ចង់ចុះកុងត្រាយកអ្នកចាំទី Real Madrid កីឡាករ Keylor Navas នេះបើតាមប្រភពកាសែតអេស្ប៉ាញ Diario Gol។
របាយការណ៍បានបញ្ជាក់ថាអ្នកចាំទីសញ្ជាតិកូស្តារីកា មិនមែនជាជម្រើសអ្នកចាំទីល្អបំផុត ដែលលោក Florentino Perez ពេញចិត្តនោះទេ ខណៈដែលស្ដេចសសង្ឃឹមថាអាចចុះកុងត្រាយក David De Gea ឬក៏ Thibaut Courtois ពេលចប់រដូវកាលនេះ។
ហង្សក្រហម អាចជាក្លឹបដែលចាប់អារម្មណ៍ចង់ចុះកុងត្រាយកអ្នកចាំទីវ័យ៣១ឆ្នាំរូបនេះ ប៉ុន្តែបញ្ហាប្រឈមសម្រាប់ពួកគេគឺហ៊ានចំណាយលុយលើសពី២០លានអឺរ៉ូដេញថ្លៃដែរឬទេ ខណៈតម្លៃនេះគឺទាបខ្លាំងណាស់សម្រាប់ Real Madridក្នុងការដាក់តម្លៃកំណត់ ៕