អតីត​ខ្សែ​ប្រយុទ្ធ​ ក្លឹប​តោ​ខៀវ​ Chelsea និង​ជម្រើស​ជាតិ​កូឌីវ័រ​ Drogba បាន​ប្រកាស​ក្នុង​កាសែត ‘RMC Sport’ ថា ​គាត់​នឹង​ព្យួរ​ស្បែក​ជើង​ពី​អាជីព​បាល់ទាត់​នៅ​ឆ្នាំ​ក្រោយ​ ពេល​កុង​ត្រា​បច្ចុប្បន្ន​ជាមួយ​ក្លឹប​ Phoenix Rising ផុត​កំណត់។

និយាយ​ក្នុង​កាសែត ‘RMC Sport’ អតីត​កីឡាករ​បាន​ពោល​ដូច្នេះ៖” ខ្ញុំ​គិត​ថា​ឆ្នាំ​ក្រោយ​នឹង​ជា​រដូវ​កាល​ចុង​ក្រោយ​របស់​ខ្ញុំ​ហើយ​​ចំណុច​មួយ​ទៀត​អ្នក​នឹង​ដឹង​នៅ​ថ្ងៃ​មួយ​មិន​ខាន”។

Image result for Drogba reveals plans to retire in 2018

ពេល​នេះ​កីឡាករ​រក​គ្រាប់​បាល់​ឲ្យ​ Chelseaបាន​១០០​គ្រាប់​ក្នុង​ចំណោម​២២៦​ប្រកួត​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ​នៅ​តែ​រក្សា​ទម្រង់​លេង​និង​រក​គ្រាប់​បាល់​បាន​រហូត។ ក្នុង​រដូវ​កាល​ឈាន​ចូល​វ័យ​៣៩​ឆ្នាំ​ រូប​គេ​រក​បាន​៩​គ្រាប់​ក្នុង​ការ​ចូល​លេង​១៤​ប្រកួត​និង​បញ្ជូន​បាល់​បាន​៣​គ្រាប់​ផង​ដែរ។

Related image

មុន​ពេល​ដែល​កីឡាករ​រូប​នេះ​បាន​កំណត់​ថ្ងៃ​ចូល​និវត្តន៍​ Drogba បាន​ឈ្នះ​ពាន​ចំនួន​១៤​នៅ ​Chalsea, ពាន​បី​ទៀត​នៅ​ Galatasaray, និង​ពាន​បុគ្គល​រាប់​មិន​អស់ ​ហើយ​ក្លាយ​ជា​វិរបុរស​របស់​ប្រជាជាតិ​កូឌីវ័រ​ និង​ទ្វីប​អាហ្រ្វិក​ផង​ដែរ៕