របួស​របស់ ​Gateth Bale ម្ដង​ហើយ​ម្ដង​ទៀត ​កំពុង​តែ​បង្អាក់​ទម្រង់​លេង​របស់​ Real Madrid ហើយ​ក្រុម​ជើង​ឯក​ La liga រដូវ​កាល​មុន​មួយ​នេះ ​កំពុង​តែ​ស្វែង​រក​ជម្រើស​មក​ជំនួស​កីឡាករ​សញ្ជាតិ​វែល​ក្នុង​រដូវ​ក្ដៅ​ហ្នឹង​តែ​ម្ដង។

ខណៈ​ពេល​ដែល​លោក Jose Mourinho នៅ​តែ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ Bale ក្នុង​ការ​នាំ​យក​មក​លេង​នៅ Man Utd, Zidane បាន​រក​ឃើញ​ជម្រើស​ល្អ​រួច​ទៅ​ហើយ​ៗ ​ពួក​គេ​នឹង​នាំ​យក​កីឡាករ​យ៉ាង​ហោច​ណាស់​ម្នាក់​ក្នុង​ចំណោម​ខាង​ក្រោម​នេះ​មក​ជំនួស​ Bale។

​កាសែត​អេស្ប៉ាញ​ AS បាន​បង្ហាញ​ថា​កីឡាករ​ខាង​ក្រោម​ជា​ជម្រើស​របស់ ​Zidane ខណៈ​ពេល​បច្ចុប្បន្ន​អាជីព​របស់ ​Gareth Bale កាន់​តែ​ស្ថិត​ក្នុង​គ្រោះថ្នាក់​។ចង់ដឹង​នរណាខ្លះ​ មើល​ខាង​ក្រោម៖

Eden Hazard (Chelsea)

កាល​ពី​ថ្មី​ៗ​នេះ​Hazard បាន​និយាយ​ថា ​រូប​គេ​មាន​ក្ដី​សុបិន្ត​ចង់​លេង​ក្រោម​ការ​ដឹកនាំ​របស់​ Zidane ប៉ុន្តែ​ដោយ​សារ​កុង​ត្រា​នៅ​Chelsea ផុត​កំណត់​ឆ្នាំ ២០២០​រូប​គេ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ផ្ទេរ​មក ​Real Madrid។

Harry Kane (Tottenham)

បើ​និយាយ​ពី​កីឡាករ​រូប​នេះ​ ជាប់​ទាក់ទង​ក្នុង​ការ​ផ្ទេ​ទៅ​លេង​នៅ​អេស្ប៉ាញ​មាន​ជា​ហូរហែរ ហើយ​កីឡាករ​កំពុង​ឡើង Form​ម្នាក់​នេះ​អាច​មាន​តម្លៃ​២០០​លាន​អឺរ៉ូ​ ។ បើ​ Real Madrid ចង់​មែន​តម្លៃ​ប៉ុណ្ណោះ ​មិន​អាច​បង្អាក់​លោក Florentino Perez បើក​ធនាគារ​ទិញ​យក​នោះ​ទេ។

Robert Lewandowski (Bayern Munich)

រូប​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ដូច​ Benzema ដែរ​ ហើយ​រូប​គេ​មាន​ទំនាក់ទំនង​ផ្ទេរ​មក​ Bernabeu យូរ​ហូហែរ​ហើយ​ដែរ។ វ័យ​២៩​ឆ្នាំ​ហាក់​ពិបាក​បន្តិច​សម្រាប់​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​ ក្នុង​ការ​ចង់​មក​លេង​នៅ​អេស្ប៉ាញ​ ប៉ុន្តែ​រូប​គេ​ក៏​​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ជំនួស Bale ដែរ។

Dele Alli (Tottenham)

នរណាៗ​ក៏​គេ​ដឹង​ដែរ​ថា លោក Daniel Levy ​ប្រធាន​ក្លឹប​ Spurs ជា​មនុស្ស​ពិបាក​និយាយ​ និង​ចចារ​គ្នា​បំផុត​ ក្នុង​ការ​ទិញ​កីឡាករ​កាល​ពី​ដំបូង​ៗ​មាន​ដូច​ជា៖ Modric, Baleហើយ​លោក Perez ក៏​ដឹង​ច្បាស់​ដែរ។ Dele Alli នឹង​ខុស​ពី​កីឡាករ​ខាង​លើ​។ កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ បាន​ទាត់​បញ្ជូល​ទី​ក្រុម​ Real នៅ​ Wembley ហើយ​នេះ​ច្បាស់​ណាស់​ថា​ Real Madrid ពិត​ជា​ចង់​បាន​ ខណៈ​កីឡាករ​ផ្ទាល់មិន​បាន​បន្ត​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប​នៅ​ឡើយ​ទេ។

Neymar Jr (PSG)

ខ្សែ​ប្រយុទ្ធ​ម្នាក់នេះ អាច​និយាយ​បាន​ថា​លើស​ពី​កីឡាករ​ជំនួស ​​Bale​ទៅ​ទៀត​។ ​ហើយ​ថ្មី​ៗ​នេះ រូប​គេ​មាន​ព័ត៌មាន​មិន​សប្បាយ​ចិត្ត​ជាមួយ ​PSG នឹង​ចង់​ត្រឡប់​មក​ La liga វិញ​។ រូប​គេ​គឺ​ជា​ម្រើស​ល្អ​បំផុត​របស់​ប្រព័ន្ធ​លេង​របស់ ​Zidane។

Nabil Fekir (Lyon)


១២គ្រាប់​,បញ្ជូន​បាល់​៣​ដង​ក្នុង​១៥​ប្រកួត​ឲ្យ​ក្លឹប​ Lyon រដូវ​កាល​នេះ​ បាន​ទាក់ទាញ​ក្លឹប​កំពូលៗ​ក្នុង​តំបន់​អឺរ៉ុប​ចង់​បាន​ពិសេស​ក្លឹប​យក្ស​អេស្ប៉ាញ​ហ្នឹង​តែ​ម្ដង។ រូប​គេ​ធ្លាប់​​និយាយ​ថា​មិន​ដែល​បដិសេធ​សំណើរ​នោះ​ទេ បើ ​Zidane ចង់​បាន​គាត់។

Kylian Mbappe (PSG)

មែន​ទែន​ទៅៗ Madrid ព្យាយាម​ចុះ​កុង​ត្រា​យក​កីឡាករ​ម្នាក់​នេះ​ កាល​ពី​រដូវ​កាល​មុន ​ប៉ុន្តែ ​PSG ទិញ​បាន​មុន​។ របួស​ដ៏​អាក្រក់​របស់​ Bale នឹង​ធ្វើ​ឲ្យ​Real ចំណាយ​លុយ​មិនស្ដាយ​ដេញថ្លៃ​កីឡាករ​បារាំង​ម្នាក់​នេះ​ម្ដង​ទៀត។

ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​នេះ​ តើ​ប្រិយមិត្ត​ចង់​បាន​នរណា​មក​ជំនួស​ Bale ? តើ​ប្រិយមិត្ត​គិត​ថា​កីឡាករ​រូប​ណា​ស្រួល​ទិញ​ជាង​គេ?