វាគឺជាយប់មួយដ៏អន្ធការរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយពេលអេស្ប៉ាញស៊ីមិនប្រណីដល់ទៅ៦ទល់១ ហើយគ្រូបង្វឹកបាននិយាយទទួលខុសត្រូវលើលទ្ធផលនេះ។
និយាយក្រោយការប្រកួតគ្រូបង្វឹកលោក Sampaoli បាននិយាយថា៖”ខ្ញុំទទួលការបន្ទោសទាំងអស់ សម្រាប់គ្រាប់បាល់របូតទាំងនេះ។ កុំចង្អុលទៅលើកីឡាកររបស់ខ្ញុំ អ្នកគួរបន្ទោសខ្ញុំទើបត្រូវ”។
គ្រូបង្វឹករូបនេះបន្តទៀតថា៖”ភាពខុសគ្នារវាងក្រុមទាំងពីរក្នុងការប្រកួតនេះគឺលទ្ធផលយើងរៀនពីកំហុសនេះវាមិនអាចកើតឡើងក្នុងWorld Cup ទេ”។
អវត្តមានរបស់Lionel Messi អាចជាផ្នែកមួយនៃលទ្ធផលដ៏អាម៉ាស់មួយនេះប៉ុន្តែគ្រូបង្វឹកអាហ្សង់ទីនបានបដិសេធហើយបាននិយាយពីគោលបំណងរបស់កីឡាករវ័យ៣១ឆ្នាំចុងជួយក្រុមជាខ្លាំង។
“ Messi ហាត់ជាមួយយើងប៉ុន្តែបន្ទាប់មកគាត់មានអារម្មណ៍លេងមិនបាន។ គាត់នៅជាមួយក្រុមគ្រប់ពេលវេលាពីព្រោះគាត់គឺជាមនុស្សម្នាក់ដែលជាប់ទាក់ទងទៅនឹងការប្រកួត World Cup ។គាត់ជិតស្និតជាមួយក្រុមហើយកំពុងជួយកីឡាករវ័យក្មេងទៀតផង”៕