ពេលនេះនៅខែកុម្ភៈនៅឡើយ ប៉ុន្តែមានក្រុម៤នៅក្នុងលីកកំពូលទាំង៥នៅអឺរ៉ុបអាចរកបានគ្រាប់បាល់លើសពី១០០គ្រាប់គ្រប់កម្មវិធីប្រកួតក្នុងរដូវកាលនេះ។
ហង្សក្រហមដែលសំពង West Ham កាលពីថ្ងៃសៅរ៍បានធ្វើឲ្យក្រុមមកអង់គ្លេសមួយនេះចូលរួមជាមួយ PSG, Manchester City និង Real Madrid ដែលត្រូវបានគេចាត់ទុកជាក្រុមមានខ្សែប្រយុទ្ធមុតស្រួច។ ការប្រកួតក្នុងរដូវកាលនេះនៅសល់បីខែទៀតទើបសម្រាក World Cup ហើយក៏នៅសល់ក្លឹបមួយចំនួនទៀត ដែលអាចស្វែងរកគ្រាប់បាល់ដើម្បីជាប់ក្នុងតារាងនេះ។ មានតែក្លឹបបួននេះទេដែលអាចស្វែងរកគ្រាប់បាល់បានច្រើនជាងគេគិតគ្រប់កម្មវិធីប្រកួត ដោយគណនាចាប់ផ្ដើមក្នុងរដូវកាលនេះតែម្ដង ខណៈ PSGគឺជាក្លឹបដំបូងគេដែលអាចរកបានលើសពី១០០គ្រាប់ក្រោយស៊ី Dijon ៨គ្រាប់កាលពីខែមករា។
ក្នុងរដូវកាលនេះក្លឹបមានមូលដ្ឋាននៅទីក្រុងប៉ារីសរកបាន១៣២គ្រាប់ហើយ ក្នុង ៤០ប្រកួត។ ស្ថិតិនេះប្រើប្រៀបជាមួយManchester City គឺល្អជាង ខណៈក្លឹបមេឃខៀវមួយនេះរកបាន១១១គ្រាប់ក្នុងចំណោម៤២ប្រកួត។ ហើយក្លឹប ២ ដែលចូលខ្លួនមករកស្ថិតិល្អនេះគឺ Liverpool និង Real Madrid ។ជ័យជម្នះលើ Alaves មានន័យថាស្ដេចសរកបាន១០៣គ្រាប់ស្មើជាមួយ Liverpool តែលេងក្នុងការប្រកួតច្រើនជាង។
Real Madrid លេង៤៣ប្រកួតខណៈ Liverpool លេងតែ៤០ប្រកួតប៉ុណ្ណោះ។ ចូលក្នុងបញ្ជីនេះគឺហង្សក្រហបានយកឈ្នះWest Ham ៤-១កាលពីថ្ងៃសៅរ៍។ ចំណែក Barcelona ទោះបីមិនបានរកដល់១០០គ្រាប់ពួកគេក៏អាចនឹងរកបានដែរ ដោយពេលនេះរកបាន៩៨គ្រាប់ក្នុងចំណោម៤២ប្រកួត៕