ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Chelsea ដោយលទ្ធផល២ទល់១ ក្នុងការប្រកួតក្នុងក្របខ័ណ្ឌ Premier League សប្ដាហ៍ទី២៨ នៅយប់ថ្ងៃអាទិត្យនេះ។
នៅវគ្គទី១ក្រុមទាំងពីរបានបំប៉ោងសំណាញ់ទីបានមួយគ្រាប់ម្នាក់ដោយ Willian ជាអ្នករកគ្រាប់បាល់នាំមុខឲ្យ Chelsea មុននៅនាទី៣២ប៉ុន្តែLukaku រកបានគ្រាប់បាល់តាមស្មើវិញនៅនាទី៣៦។ ចូលវគ្គទី២ក្រុម Man Utd ហាក់ធ្វើបានល្អជាងដោយដោយគ្រប់គ្រង់បាល់បានច្រើនជាងហើយមានឱកាសជាច្រើនផងតែធ្វើមិនបានសម្រេច។
លោក Jose បានសម្រេចប្ដូរ Matial ចេញដាក់ជំនួសដោយ Jesse Lingard នៅនាទី៦៤។ ចូលនាទី៧៥ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសបានអុកមួយក្បាលបញ្ចូលទីសម្រេចគ្រាប់បាល់ជ័យជម្នះឲ្យ Man Utd ហើយលទ្ធផលនេះ បន្តរហូតដល់ចប់ការប្រកួត។
ជ័យជម្នះមានន័យថា Manchester United អាចរកជ័យជម្នះបានពី Chelsea វិញក្រោយកាលពីជើងទីមួយក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដុងបានយកឈ្នះក្នុងលទ្ធផល១ទល់០៕
[youtube id=”lxj5tD0HvvE”]