ខ្សែ​ការពារ​ជម្រើស​ជាតិ​អ៊ីតាលី​ Giorgio Chiellini បាន​ទម្លាយ​ពី​របៀប​តែ​មួយ​គត់​ ដើម្បី​បញ្ឈប់​ខ្សែ​ប្រយុទ្ធ​ Barcelona កីឡាករ Lionel Messiឲ្យ​ជាប់។

ពេល​អ្នក​កាសែត​សួរ​ពី​ការ​លេង​របស់​ ​Messi ក្នុង​ជំនួប​កន្លង​មក​ទាំង​នៅ​ក្លឹប​ និង​ជម្រើស​ជាតិ​ Chiellini គ្មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ឆ្លើយ​នោះ​ទេ។

ប្រសិន​បើ​អ្នក​ព្យាយាម​តាម​បិទ​គាត់​ដោយ​ផ្ទាល់​ គឺ​មិន​អាច​ទេ គាត់​ដឹង​មុន​ថា​យើង​ចង់​បិទ​គាត់​របៀប​ណា​ហើយ។ យើង​នឹង​មិនបាន​​ប៉ះ​ខ្លួន​គាត់​​នោះ​ទេ“។

បែប​ណា​ក្ដី! Chiellini ដែល​គេ​ចាត់​ទុក ​ជា​ខ្សែ​ការពារ​ល្អ​ក្នុង​ពិភពលោក​ជាង​មួយ​ទសវត្ស​មក​ហើយ​នោះ ​ជឿ​ថា​វា​អាច​ទៅ​រួច​ដើម្បី​ទប់ទល់នឹង​ឥទ្ធិពល​របស់ ​Messi ក្នុង​ការ​ញាក់​បាល់។

Image result for Giorgio Chiellini vs Messi

វិធី​តែ​មួយ​ដែល​រក្សា​គាត់ ​ស្ថិត​ក្នុង​សម្ពាធ​របស់​យើង​ គឺ​ជា​កិច្ច​ខិតខំ​របស់​ក្រុម​ទាំង​មូល។​ អ្នក​អាច​ក្លាយ​ជា​ខ្សែ​ការពារ​ល្អ​បំផុត​ក្នុង​ពិភពលោក ​ប៉ុន្តែ​អ្នក​គ្មាន​សង្ឃឹម​នឹង​បិទ​គាត់​ជិត​តែ​ម្នាក់​ឯង​នោះ​ទេ។ អ្នក​ត្រូវ​ធ្វើ​ការ​ធ្ងន់​ ហើយ​សហការ​ជា​ក្រុម ​​ហើយ​កុំ​ព្យាយាម​តាម​បិទ​តែ​ម្នាក់​ឯង​។ ពិសេស​កុំ​ឲ្យ​មិត្ត​រួម​ក្រុម​របស់​គាត់​ បញ្ជូន​បាល់​ដល់​ជើង​របស់​គាត់​​ បើ​មិន​អញ្ចឹង​ទេ អ្នក​ត្រូវ​ជួប​ហានីភ័យ កាត​លឿង ក្រហម​ និង​បាល់​ពិន័យ​មិន​ខាន”