ក្នុង​ការ​ប្រកួត​មួយ​នៅ​លីក​ទី​២​ ​របស់​អាល្លឺម៉ង់​ Bundesliga 2 កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នេះ​ អ្នក​ចាំ​ទី​របស់​ក្រុម Duisburg បាន​បង្ក​កំហុស​ដ៏​គួរ​ឲ្យ​ហួស​ចិត្ត​មួយ​គឺ​ បាន​លួច​ផឹក​ទឹក​ពេល​ក្រុម​របស់​ខ្លួន​កំពុង​ប្រកួត​ ធ្វើឲ្យ​ក្រុម​គូ​ប្រជែង​បាន​ឆ្លៀតឱកាស​ដ៏​ពិសេស​នេះ​ លួច​ស៊ុត​បញ្ចូល​ទី​យ៉ាង​ងាយ​ស្រួល។

កីឡាករ Stefan Kutschke​របស់​ក្រុម ​Ingolstadt ​បាន​ក្រឡេក​ឃើញ​ឱកាស​ល្អ​ ក៏​អូស​បាល់​រហូត​ដល់​មុខ​ទី​រួច​ក៏​ទាត់​បញ្ចូល​តែ​ម្ដង។​ អ្នក​ចាំ​ទី​នោះ​ឈ្មោះ Mark Flekken ​បាន​ប្រាប់​ថា​ ដោយ​សារ​ស្រេក​ទឹក​ខ្លាំង​ពេក​ គាត់​ក៏​បាន​ទៅ​រើស​ដប​ទឹក​យក​មក​ផឹក​ ដោយ​មិន​បាន​ដឹង​ថា​ ក្រុម​ម្ខាង​ទៀត​កំពុង​បើក​ការ​វាយ​សម្រុក​មក​ខាង​ក្រុម​ខ្លួន​សោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​ក្រុម​របស់​ Flekken ទទួល​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​២​ទល់​និង​១​។ បើ​មិន​មាន​ការ​ធ្វេស​ប្រហែស​នេះ​ទេ​ គេ​មុខ​ជា​រក​បាន ​Clean sheet មិន​ខាន​។

[youtube id=”t7-5ioYrCQ4″]

 Dailymail