ប៉ុន្មានថ្ងៃនេះ Arsenal ហាក់កំពុងត្រូវបានបណ្ដាញសារព័ត៌មានធំក្នុងពិភពបាល់ទាត់ ចាប់អារម្មណ៍ដាក់លើទំព័រមុខរបស់ខ្លួនពីរឿងការបដិសេធកីឡាករមិនឲ្យចាកចេញ ការបន្តកុងត្រាកីឡាករ និងការប្រកួតទទួលបានលទ្ធផលទាំងចាញ់ទាំងឈ្នះ។
ពេលនេះប្រភពពីក្លឹប West Brom Albionផ្លូវការបានប្រកាសថាបានចុះហត្ថលេខា យកខ្សែការពារ Kieran Gibbs ពីក្លឹបកាំភ្លើងធំ Arsenal បានជោគជ័យហើយ។ ខ្សែការពារវ័យ២៧ឆ្នាំ បានបញ្ចប់អាជីព១៣ឆ្នាំជាមួយ Arsenal ក្រោយពេលបង្ហាញខ្លួនមិនតិចជា២៣០ប្រកួតក្នុងជម្រើសដំបូងរបស់កាំភ្លើងធំ។
📷 Here you go…
Welcome to the Baggies, @KieranGibbs!#WBA pic.twitter.com/NOSXkJHVfp
— West Bromwich Albion (@WBA) August 30, 2017
Gibbs បានក្លាយជាកីឡាករចំណូលថ្មីទី៦របស់ West Brom ក្នុងរដូវកាលនេះ ខណៈតម្លៃខ្លួនត្រូវបានគេដឹងថា ត្រឹមតែ ៧លានផោនប៉ុណ្ណោះ។ ចំណែកកាំភ្លើងធំវិញបានបដិសេធមិនលក់ Alexis Sanchez ទៅឲ្យ Man City ស្របពេលខ្សែបម្រើស្លាប Alex Oxlade Chamberlain ក៏បានបដិសេធសំណើរបស់ Chelsea ផងដែរ៕