តារាបាល់ទាត់របស់ Paris Saint-Germain បាននិយាយថា ពិតជាពិសេសណាស់ដែលអាចបំបែកកំណត់ត្រាអ្នករកគ្រាប់បាល់ច្រើនជាងគេបំផុត ដែលកំពុងតែកាន់កាប់ដោយ Zlatan Ibrahimovic ប៉ុន្តែរូបគេមិនខ្វល់ទេ ដោយចង់ជួយក្រុមជាង។
អតីតខ្សែប្រយុទ្ធ Napoli រូបនេះត្រូវការតែ ៣ គ្រាប់ទៀតប៉ុណ្ណោះ ដើម្បីតាមស្មើកំណត់ត្រារបស់ Zlatan Ibrahimovic(១៥៦) ខណៈកីឡាករអ៊ុយរូហ្គាយរកបាន១៥៣គ្រាប់ចាប់តាំងពីមកចូលរួមជាមួយ PSG ។ Cavani ស៊ុតបាន ១៧ គ្រាប់គ្រប់កម្មវិធីប្រកួតក្នុងរដូវកាលនេះ។
និយាយក្នុងសន្និសីទកាសែតមុនការប្រកួតជាមួយ Bayern Munich ក្នុងពាន Champions League ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរូហ្គាយបានអះអាងថា ការជួយក្រុមឈ្នះការប្រកួតគឺសំខាន់ជាង។
“ ខ្ញុំផ្ដោតទៅលើការជួយក្រុមជាងការប្រមូលពានរង្វាន់ផ្ទាល់ខ្លួនខ្ញុំតែងតែគិតជាអតិបរមា។ រឿងដែលសំខាន់បំផុតគឺថាយើងឈ្នះការប្រកួតហើយសង្ឃឹមថាឈ្នះពាននៅទីបញ្ចប់”។
“ស្ថានភាពបែបនោះនឹងឈានមកដល់ វាពិតជាពិសេសណាស់សម្រាប់កីឡាករគ្រប់គ្នាប៉ុន្តែនិយាយឲ្យស្មោះត្រង់ទៅ មនុស្សគ្រប់គ្នានៅប៉ារីសដឹងថាខ្ញុំជានរណាហើយ”។