អ្នកចាត់ការ Liverpool លោក Jurgen Klopp បានចាញ់វគ្គផ្តាច់ព្រ័ត្រចំនួន ៥លើកចុងក្រោយក្នុងអាជីពរបស់ខ្លួន ប៉ុន្តែនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បុរសសញ្ជាតិអាល្លឺម៉ង់សង្ឃឹមថានឹងអាចមានសំណាងជួយឲ្យក្រុមហង្សក្រហម ឈ្នះក្រុមការពារជើងក Real Madrid លើកពាន UEFA Champions League ឲ្យទាល់តែបាន។
ការបរាជ័យផ្តាច់ព្រ័ត្រទាំង៥ដងចុងក្រោយរបស់ Klopp ក្នុងនោះគឺមាន២ដងជាមួយ Liverpool ដោយពួកគេចាញ់ Manchester City នៅ League Cup ឆ្នាំ២០១៦ និងចាញ់ Sevilla នៅ UEFA Europa League ឆ្នាំ២០១៦ដូចគ្នា។កាលឆ្នាំ២០១៣នៅ UEFA Champions League វិញ ដឹកនាំ Borussia Dortmund ចាញ់ Bayern Munich និងនៅពានរង្វាន់ DFB Pokal ។ ចំណែកឆ្នាំ២០១៥វិញ ចាញ់ Wolfsburg នៅពាន DFB Pokal។
ឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់ទាំងអស់នេះ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ រំពឹងថានឹងអាចនាំ Liverpool ឲ្យលើកពាន UEFA Champions League ជាលើកទី៦ ក្នុងប្រវត្តិសាស្ត្រក្លឹបឲ្យបាន នៅចុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា ការប្រកួត UEFA Champion League វគ្គផ្តាច់ព្រ័តដែលជាការជួបគ្នារវាងក្រុមការពារតំណែងជើងឯក Real Madrid និងក្រុមហង្សក្រហម Liverpool នឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។