ខ្សែ​បម្រើ​ក្លឹប​តោ​ខៀវ​ ​Chelsea កីឡាករ N’Golo Kante បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​សញ្ជាតិ​បារាំង​ល្អ​ជាង​បំផុត​ប្រចាំ​ឆ្នាំ​២០១៧ ​(Franr Football’s French Player of the Year។

Kante បាន​យក​ឈ្នះ​សំឡេង​ឆ្នោត​មិត្ត​រួម​សញ្ជាតិ​បារាំង Kylian Mbappe ដោយ​លើក​ពាន​នេះ​កាល​ពី​ថ្ងៃ​អង្គារ។ កីឡាករ​វ័យ​២៦​ឆ្នាំ​ ដែល​តាម​ពី​ក្រោយ​ម្ចាស់​ជយលាភី​កាល​ពី​ឆ្នាំ​​មុន​ Antoine Griezmann ទទួល​បាន​សំឡេង​ឆ្នោត​លើស​ Mbappe ៥​សំឡេង ណៈ​ខ្សែ​ប្រយុទ្ធ​ Real Madrid កីឡាករ​ Karim Benzema បាន​លេខ​៣។

Kante អាច​និយាយ​បាន​ជា​កីឡាករ​ ដែល​ជោគជ័យ​ម្នាក់​ក្នុង​ពិភព​បាល់​ទាត់​អង់គ្លេស​ ដោយ​ជួយ​ Leicester City ឈ្នះ​ពាន​ Premier League ហើយ​ឆ្នាំ ក្រោយ​មក​ទៀប​ពេល​ប្ដូរ​មក​លេង​នៅ Chelsea ក៏​ជួយ​ក្លឹប​នេះ​ឈ្នះ​ពាន​លីក​កំពូល​អង់គ្លេស​ម្ដង​ទៀត។

មក​ដល់ ​Chelsea គាត់​ក៏​បាន​ឈ្នះ​ពាន​បុគ្គល​ជា​ច្រើន​ផង​ដែរ​ ដោយ​មាន​ដូច​ជា៖​ Premier League Player of the Season, PFA Players’ Player of the Year និង FWA Footballer of the Yearជា​ដើម៕