ខ្សែ​ការពារ ​Barcelona កីឡាករ​ Samuel Umtiti បាន​បង្ហាញ​គោល​គំនិត​របស់​ពី​របាយការណ៍​ដែល​ថា​ Barcelona ចាប់​អារម្មណ៍​ចុះ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​ Antoine Griezmann ដែល​ជា​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​បារាំង។

​ក្នុង​បទ​សម្ភាសន៍​របស់​វិទ្យុ​ Canal Plus រូប​គេ​បាន​និយាយ​ជា​ច្រើន​ប្រធាន​បទ​រួម​ទាំង​ពី​អនាគត​របស់​ខ្លួន​និង​Griezmann ផង​ដែរ។ “ ខ្ញុំ​ធ្លាប់​និយាយ​ជាមួយ​គាត់​​គ្រាន់​តែ​និយាយ​ពី​អ្វី​ដែល​ខ្ញុំ​ដឹង​ពី​ក្លឹប​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា​អ្នក​ដទៃ​ទៀត​ដែរ​ មនុស្ស​គ្រប់​គ្នា​និយាយ​រឿង​ល្អ​ៗ​​ពិសេស​កីឡាករ​ល្អៗ​ដែល​លេង​ដល់​កម្រិត​នេះ“។

រូប​គេ​បាន​និយាយ​បន្ត​បែប​កំប្លែង​ទៀត​ថា​៖“ បើ​គាត់​មក​មែន​យើង​នឹង​គួរ​តែ​លេង​ខ្សែ​ប្រយុទ្ធ​៦​នាក់“។ ខ្សែ​ប្រយុទ្ធ​ At. Madrid ត្រូវ​បាន​គេ​គិត​ថា​ជា​គោលដៅ​ធំ​បំផុត​របស់ ​Barcelona ខណៈ​ដែល​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​រាល់ៗ​សប្ដាហ៍ ​ពី​ភាព​អាច​ទៅ​រួច​ក្នុង​ការ​ផ្ទេរ​មក​លេង​នៅ​ Camp Nou៕