Neymar កំពុងរកផ្លូវចាកចេញពី PSG ក្នុងរដូវក្ដៅនេះ ហើយពេលនេះរូបគេកំពុងពិចារណាលើគម្រោងB (Plan B)នៃការផ្ទេរ ខណៈដែលក្លឹបមានមូលដ្ឋាននៅទីក្រុង Manchester ដល់ទៅ២នឹងមានមួយដែលរូបគេមកលេង។
កីឡាករសញ្ជាតិប្រេស៊ីល កំពុងថ្លឹងថ្លែងជម្រើសរបស់គាត់ ហើយក៏សម្លឹងមើលឱកាសនៅ Real Madrid ដែរ ស្របពេលក្លឹបមានមូលដ្ឋាននៅរដ្ឋធានីម៉ាឌ្រីដ គឺជាក្លឹបជួរមុខដែលចង់ចុះកុងត្រាយក Neymar ពិតៗនៅពេលដែលរដូវដោះដូរកីឡាករត្រូវបើកខាងមុខ។
ចំណែកក្លឹប២នៅ Manchester គឺ United និង City ក៏មិនខ្លាចនឹងប្រជែងជាមួយស្ដេចសដែរ។ អញ្ចឹងហើយ Madrid នឹងប្រឈមមុខប្រកួតប្រជែងដោយមិនអាចជៀសបាន ដើម្បីអន្ទងយកកីឡាករវ័យ២៦ឆ្នាំខណៈក្លឹបនៅអង់គ្លេសពីរនេះមិនខ្វះលុយនឹងចំណាយធំដូច Real ផងនោះ៕