ក្រោយពីសហព័ន្ធបាល់ទាត់អេស្ប៉ាញ បានសម្រេចពិន័យខ្សែប្រយុទ្ធ C. Ronaldo មិនឲ្យចូលលេង៥ប្រកួត រូបគេមិនបានបង្ហាញការខឹងសម្បាអ្វីឡើយ ហើយក៏អត់មានការតវ៉ាអីដែរខណៈពេល Real Madrid បរាជ័យក្នុងការប្ដឹងឧទ្ធរណ៍។
ជំនួសក្នុងការតវ៉ានេះ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ បាននិយាយពាក្សប្ដេជ្ញា និងខិតខំប្រឹងប្រែងបន្ត ហើយឆ្លើយតបទៅនឹងការពិន័យនេះ ដោយពាក្សសម្ដីគួរឲ្យគោរពតាមបណ្ដាញសង្គមរបស់ខ្លួនទៅវិញ។ ក្នុងគណនី Twitter របស់ខ្លួន អតីតកីឡាកររបស់ Man Utd រូបនេះ បាននិយាយជាភាសាអេស្ប៉ាញ ខណៈវេបសាយ Besoccer បានបកជាអង់គ្លេស ហើយមានន័យថាភាសាខ្មែរដូចខាងក្រោម៖
“ វាជាការសម្រេចចិត្តដោយគ្មានភាពត្រឹមត្រូវ។ វាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ។ ប៉ុន្តែពួកគេមិនអាចនាំខ្ញុំឲ្យធ្លាក់ចុះនោះទេ តែជារឿយៗ វាធ្វើឲ្យខ្ញុំត្រឡប់មកវិញនូវភាពខ្លាំងជាងមុនរហូត។ អរគុណដល់មនុស្សទាំងអស់ដែលគាំទ្រខ្ញុំ”។
កំពូល Super Star រូបនេះនឹងខកខានមិនបានលេង ក្នុងជំនួបជាមួយValencia, Levate និង Real Sociedad។