ទោះ​បី​ជា​រក​បាន​២​គ្រាប់​ក្នុង​មួយ​ប្រកួត ​ហើយ​មិន​អាច​ជួយ​ West Hame ឈ្នះ​ Southampton (3-2), Chicharito បាន​បង្កើត​កំណត់​ត្រា​ល្អ​មួយ​ក្នុង​អាជីព​នៅ​ Premier League ដោយ​រូប​គេ​បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​លំដាប់​ទី​៥​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​អង់គ្លេស។

កីឡាករ​ដែល​ឈរ​លើ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​មិកស៊ិក​រូប​នេះ គឺ​មាន​ Sergio Aguero, Harry Kane, Thierry Henry និង Ruud Van Nistelrooy។ ​ជា​មធ្យម ​អតីត​ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ​១៤​នៅ ​Man Utd អាច​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ក្នុង​រយៈពេល​១៣០​នាទី។

គ្រាប់​បាល់​ចុង​ក្រោយ​របស់​គេ​នៅ ​Premier League មុន​ពេល​ប្ដូរ​ទៅ​លេង​នៅ​ Real Madrid គឺ​កាល​នៅ ​Man Utd ដែល​កាល​នោះ​រូប​គេ​ទាត់​បញ្ចូល​ទី​ក្រុម​ សារិកាព្រៃ Newcastle ៕

 

ប្រភព៖ ​MARCA ENGLISH