គ្រូ​បង្វឹក​បិសាច​ក្រហម​ ​Manchester United លោក Jose Mourinho ត្រូវ​បាន​គេ​ដឹង​ថា​រៀប​ចំ​ឯកសារ​ផ្ទេរ​ ដើម្បី​ចុះ​កុង​ត្រា​យក​ខ្សែ​ការពារ Tottenham កីឡាករ Danny Rose ក្នុង​រដូវ​កាល​ទី​ផ្សា​ដោះដូរកីឡាករ​ក្នុង​​ខែ​មករា​ខាង​មុខ​។

បើ​តាម​ប្រភព​ The Sun បិសាច​ក្រហម​ មាន​គម្រោង​យក​ខ្សែ​ការពារ​ស្លាប​ឆ្វេង​រូប​នេះ ​ដែល​កំពុង​បង្ហាញ​ពី​ការ​ចង់​ចាក​ចេញ​ពី​ក្រុម​មាន់​ខ្នាយ​មាស​។ ប៉ុន្មាន​ខែ​មុន Rose បង្ហាញ​ការ​រិះគន់​ក្លឹប​ទាក់ទង​ទៅ ​នឹង​នយោបាយ​ទិញ​ដូរ​កីឡាករ​ និង​សើរើប្រាក់ឈ្នួល ​ដែល​រូប​គេ​សង្កត់​ធ្ងន់​ថា ​ទទួល​បាន​មិន​សម​នឹង​សមត្ថភាព។

Image result for Danny Rose

ទោះ​បី​ជា​កីឡាករ​វ័យ​២៧​ឆ្នាំ ​មាន​ព័ត៌មាន​ចាក​ចេញ​ពី​ទី​ផ្សេង​ៗ​ពិត​មែន​  ប៉ុន្តែ​ ប្រធាន​ក្លឹប​លោក Daniel Levey ហាក់​មិន​ចង់​លក់​កីឡាករ​រូប​នេះ ទៅ​ឲ្យ​ក្លឹប​លេង​ក្នុង​ Premier League ដូច​គ្នា​នោះ​ទេ។ ប្រភព​ដដែល​ថា​៖ ‘ Jose គ្មាន​អាថ៌កំបាំង​អ្វី​ថា​មិន​ចង់​បាន ​Rose នោះ​ទេ​ គឺ​គាត់​ នឹង​ធ្វើ​ការ​ផ្ទេរ​យក​ខ្សែ​ការពារ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ​ក្នុង​ខែ​មករា​ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​បាន​បើក។

Image result for Danny Rose

Danny Rose អាច​នឹង​ពិបាក​ផ្ទេរ​មក​កាន់​ Old Trafford បន្តិច​ដោយសារ ​Spurs មិន​ចង់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ Man Utd ទេ​ហើយ​អ្វី​ដែល​អាច​ទៅ​រួច​ មាន​តែ​លុយ​ធំ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ទី​ផ្សា​ដោះដូរ​កីឡាករ៕