ខ្សែ​បម្រើ​​ Manchester United កីឡាករ Marouane Fellaini ត្រូវ​បាន​កោះហៅ​ចូល​បញ្ជី​ជម្រើស​ជាតិ​បែលហ្សិក​ចុង​ក្រោយ​បំផុត​ បើ​ទោះ​បី​ជា ​Manchester United មិន​បាន​​ដាក់​ឲ្យ​លេង​ក្នុង​ជំនួប​ជាមួយ​ CSKA Moscow ដោយ​សារ​របួស​កែង​ជើង​ក៏​ដោយ។

Image result for Marouane Fellaini injury

កីឡការ​វ័យ​២៩​ឆ្នាំ ​បាន​រង​របួស​អំឡុង​ពេល​បិសាច​ក្រហម​ប្រកួត​ឈ្នះ​ Southampton ១-០​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ ហើយ​មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ Moscow ក្នុង​ការ​ប្រកួត ​Champions League កាល​ពី​ល្ងាច​ថ្ងៃ​ពុធនោះ​ទេ។

កាល​ពី​ដើម​សប្ដាហ៍​នេះ​ លោក Jose Mournho បាន​ថ្លែង​ថា​លោក​គ្មាន​សម្ពាធ​ទៅ​លើ​ Fellaini ដែល​មាន​ឈ្មោះ​ជាប់​ជម្រើស​ជាតិ​ក្នុង​ពេល​ International Break នោះ​ទេ​ ហើយ​លោក​បាន​បញ្ជាក់​ថា​ ខ្សែ​បម្រើ​រូប​នេះ​ ហាក់​មិន​ទាន់​ច្បាស់​ថា​បាន​ចូល​លេង​ក្នុង​ជំនួប​ជាមួយ Crystal Palace ក្នុង ​Premier League នៅ​ថ្ងៃ​សៅរ៍​។

ប៉ុន្តែ​បែប​នេះ​ក្ដី​! អតីត​ខ្សែ​បម្រើ​របស់​ Everton នៅ​តែ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​របស់​លោក Roberto Martinez ក្នុង​ជម្រុះ​World Cup ជាមួយ​ជម្រើស​ជាតិ​ក្រិក និង​បូស្នី៕