ប្រធាន​ក្រុម​ក្លឹប​ Fiorentina កីឡាករ Davide Astori ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ដេកស្លាប់​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ ​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​វ័យ​៣១​ឆ្នាំ​។​ ការ​ស្លាប់​របស់​គាត់​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​សោកស្ដាយ​ពី​ពិភព​បាល់​ទាត់​ហើយ​កីឡាករ​និង​ក្លឹប​ជាច្រើន​បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​ផង​ដែរ។

ពេល​នេះ​ក្របខ័ណ្ឌ​ Serie A បាន​កាន់​ទុក្ខ​ហើយ​ការ​ស្លាប់​របស់ ដាវីត អាស្ដូរី​បាន​បណ្ដាល​ឲ្យ​មាន​ទុក្ខសោក​ក្នុង​ប្រទេស​ប្រទេស​អ៊ីតាលី​ហើយ​ការ​ប្រកួត​ទាំង​អស់​ក្នុង​លីក​កំពូល​ត្រូវ​បាន​ផ្អាក​និង​ពន្យារ​ពេល​ទៅ​ថ្ងៃ​ក្រោយ។

Paulo Dybala គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​បាល់​ទាត់​ដែល​បាន​បង្ហោះ​សារ​រំលែក​ទុក្ខ​ដល់​សព​ដោយ​បង្ហាញ​ពាក្យ​សម្ដី​នូវ​ការ​គោរព​៖” ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​ទេ!​សូម​ទៅ​កាន់​សុគតិភព​!”។ ក្រៅ​នេះ​ក៏​មាន​ក្លឹប​បាល់​ទាត់​ក្នុង​ពិភពលោក​ជា​ច្រើន​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដែរ៖