លោក Pep Guadiola កំពុងមានគម្រោងចង់នាំយកអតីតកូនក្រុមរបស់ខ្លួនគឺកីឡាករជើងចាស់ Andre Iniesta មកកាន់ទឹកដី Etihad នៅរដូវកាលក្រោយ។

កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ បានចំណាយពេលតាំងពីនៅវ័យក្មេង ជាមួយ Barcelona រហូតមកដល់ពេលនេះ ដោយបានជួយអោយក្រុមឈ្នះពានជាច្រើនរាប់មិនអស់ និងត្រូវបានគេចាត់ទុកថា ជាកំពូលខ្សែបម្រើដ៏អស្ចារ្យបំផុតម្នាក់នៅលើពិភពលោក។

Iniesta បានចុះកុងត្រាដ៏ពិសេសមួយជាមួយ Barcelona កាលពីខែតុលាឆ្នាំមុនដែលអនុញ្ញាតិអោយគាត់អាចស្នាក់នៅជាមួយក្លឹបបានអស់មួយជីវិត ប៉ុន្ដែកុងត្រានេះក៏មិនបានហាមឃាត់មិនអោយ Iniesta ចេញទៅខាងក្រៅដែរ។ ការមករបស់ Philippe Coutinho បានធ្វើអោយមានការប៉ះពាល់ដ៏កៅអីរបស់កីឡាករវ័យ៣៣ឆ្នាំរូបនេះ ដោយសារតែ
ពួកគេទាំងពីរគឺលេងតំណែងដូចគ្នា។

កាលពីជំនាន់ Pep Guadiola នៅដឹកនាំ Fc Barcelona, Iniesta ត្រូវបានគេចាត់ទុកថា ជាបេះដូងនៃចង្វាក់លេងបាល់ខ្លី Tiki-Taka ជាមួយ Xavi Hernandez ដែលជាទម្រង់លេងនាំមកនូវភាពជោគជ័យខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ដ ។ ចំនុចនេះហើយ បានជា Pep ចង់នាំកូនក្រុមរបស់ខ្លួនម្នាក់នេះមកអង់គ្លេស ព្រោះគេមានបទពិសោធន៍ពេញខ្លួនស្រាប់៕

Mirror.co.uk