Fellaini ត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងចុះកុងត្រាចូលរួមជាមួយក្លឹបអ្នកមាននៅតួកគីគឺក្លឹប Besiktas បន្ទាប់ពីត្រូវលោក Mourinhoដាក់ឲ្យបម្រុង ហើយមិនសូវបានចូលលេងតាំងពីដើមរដូវកាលមកម្ល៉េះ ដោយសារមានបញ្ហារបួសជង្គង់។
កីឡាករវ័យ៣០ឆ្នាំរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបធំនៅលីកតួកគីដូចជា Fernabache, Galatasaray ជាដើមដែលមានបំណងចង់ចុះកុងត្រាយករូបគេ។ Fellainiនឹងត្រូវអស់កុងត្រានៅ Old Trafford នាចុងរដូវកាលនេះ ហើយលោក Mourinhoបានបដិសេធតកុងត្រាថ្មីដល់រូបគេ ហើយ Fellainiខ្លួនឯងផ្ទាល់ក៏ចង់ចាកចេញ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីៗជាជាងនៅអង្គុយបម្រុង។
ដោយសារតែអស់កុងត្រា Fellaini និងក្លាយជាកីឡាករដែលពុំមានតម្លៃខ្លួន។រូបគេបានចូលរួមជាមួយក្រុមបិសាចក្រហមតាំងពីឆ្នាំ២០១៣ ដោយបង្ហាញខ្លួនបាន១៤៩ដងគ្រប់ការប្រកួត និងជួយក្រុមឈ្នះពានFA Cup, EFL Cup និង EuropaLeagueបានម្ដងដែរ៕
ប្រភព: The Sun
អត្ថបទ៖ ម៉េងគា