Roberto Fernandez ជា​មនុស្ស​ម្នាក់​ដែល​បាន​សង្គ្រោះ​បាល់​ Bicycle-Kick របស់​ Ronaldo កាល​ពី​ឆ្នាំ​២០១៤​ក្នុង​ការ​ប្រកួត​ពាន​La liga ដែល​កាល​នោះ​ Real Madrid បាន​ត្រឹម​ស្មើ​ជាមួយ​ Granada ០-០។

ខណៈ​ដែល​ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​លទ្ធផល​០-០​ ក្នុង​នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ Luca Modric បាន​លើក​បាល់​ពី​តំបន់​ខាង​ស្ដាំ​ទៅ​ក្នុង​ប្រអប់​ទី​ហើយ​ Ronaldo បាន​ប្រើ​ក្បាច់​ទាត់​បាល់​នេះ​តែ​អ្នក​ចាំ​ទី​សង្គ្រោះ​បាន។

ប៉ុន្តែ​៤​ឆ្នាំ​ក្រោយ​មក​រូប​គេ​ធ្វើ​បាន​ចំពោះ​អ្នក​ចាំ​ទី ​Juventus ​កីឡាករ Gianluigi Buffon។ Roberto Fernandez ​បាន​និយាយ​ក្នុង​កាសែត ​Marca ថា​៖” ក្នុង​ផ្លូវ​ដើរ​ទៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ Cristiano បាន​ខឹង​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​នោះ​​ពី​ព្រោះ​គាត់​បាន​ប្រឹង​អស់​ហើយ​តែ​មិន​បាន​សម្រេច​។​ពេល​នោះ​គាត់​ឈរ​ចាំ​ខ្ញុំ​​ហើយ​និយាយ​ថា​ខ្ញុំ​សង្គ្រោះ​បាល់​បាន​ល្អ”

ប៉ុន្តែ​នៅ​ជើង​ទៅ​២ ​Real Madrid បាន​យក​ឈ្នះ​វិញ​ក្នុង​លទ្ធផល​២​ទល់​០​ដោយ​រក​បាន​ដោយ​ Ronaldo ទាំង​អស់។

[youtube id=”OGPhLp3RxEU”]