Paul Pogba ជឿថា Devid beckham គឺជាកីឡាករពាក់អាវលេខ៧ដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រក្លឹបបិសាចក្រហមManchester United ។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានឈ្នះពានជាច្រើនអំឡុងពេលលេងឱ្យក្លឹបមានកីឡដ្ឋានឈ្មោះ OldTrafford រយៈពេល១១ឆ្នាំ ដោយស្នងដំណែងអាវលេខ៧នេះពី Eric Cantona ក្រោយពេលកីឡាករបារាំងចូលនិវត្តន៍ក្នុងឆ្នាំ ១៩៩៧ ។
កីឡាករជាច្រើនទៀតដូចជា Cristiano Ronaldo, Bryan Robson និង George Best ក៏បានធ្វើឲ្យអាវលេខ៧នេះមានភាពល្បីល្បាញផងដែរ ប៉ុន្តែមកដល់ក្រោយៗទៀតអាវលេខ៧នេះ ហាក់មិនទទួលបានជោគជ័យ ក្រោមការគ្រប់គ្រងរបស់ Michael Owen, Memphis DepayនិងAngel Di Maria ។ ចំណែក Pogba កំពុងពាក់អាវលេខ ៦ចាប់តាំងពីវិលត្រឡប់មកកាន់ក្លឹបវិញ ក្រោយចាកចេញពី Juventus នោះបានបង្ហាញពីកីឡាករពាក់អាវលេខ៧ល្អបំផុត ដែលគាត់ពេញចិត្ត។
“របៀបលេង និងការរកគ្រាប់បាល់បញ្ជូលទីរបស់គាត់ បានបញ្ជាក់ ថាគាត់គឺជានិមិត្តរូបដ៏ល្បីរបស់ Manchester United។ ពេលដែលអ្នកមើលលេខ៧ អ្នកនឹងនឹកឃើញឈ្មោះរបស់គាត់ភ្លាម គឺ David Beckham “។ កីឡាករវ័យ២៤ឆ្នាំនិយាយក្នុងគេហទំព័រ Metro។
កីឡាករសញ្ជាតិបារាំងបនបន្តថា៖” វិធីដែលគាត់គ្រប់គ្រងបាល់, ការទាត់បាល់ហ្វ្រីឃីគ និងការបញ្ជូនបាល់របស់គាត់ ពិតល្អណាស់។ ប្រសិនបើគាត់ចង់បញ្ជូនបាល់ទៅទីតាំងណាមួយនោះ អ្នកនឹងដឹងថាវានឹងទៅទីនោះ ដូចដែលគាត់បានគិតមុន ដូច្នេះគាត់គឺជានិមិត្តរូបរបស់ខ្ញុំ”៕