ជម្រើស​ល្អ​បំផុត​របស់​ At. Madrid នៅ​ពេល​នេះ​គឺ​មាន​តែ​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​ Diego Costa ពី​ Chelsea ​ដើម្បី​ការពារ​មិន​ឲ្យ​ក្លឹប​នៅ​ចិន​យក​លេង​នៅ​ Chinese Super League រហូត​ដល់​ការ​ពិន័យ​ពី​ FIFA ត្រូវ​ផុត​កំណត់​។

ក្លឹប​លេង​នៅ​លីគ La liga បាន​ត្រៀម​ខ្លួន​រួច​ហើយ​​ក្នុង​ពិភាក្សា​ជាមួយ​​ខ្សែ​ប្រយុទ្ធ​តោ​ខៀវ​រូប​នេះ​​ប៉ុន្តែ​ ការ​ទិញ​លក់​ដោយ​ប្រើ​លុយ​ At. Madrid មិន​អាច​ធ្វើ​បាន​នៅ​ឡើយ​ពី​ព្រោះ​ពួក​គេ​ត្រូវ​រង់ចាំ​ដល់​ខែ​មករា​ឆ្នាំ​២០១៧​សិន​ទើប​អាច​ទិញ​កីឡាករ​ចូល​បាន។

Tianjian Quanjian ជា​ក្លឹប​នៅ​ចិន​មួយ​ដែល​ហ៊ាន​ចំណាយ​លុយ​៧៦​លាន​ផោន​ក្នុង​ការ​ដាក់​ស្នើ​ទិញ​យក​ Costa ប៉ុន្តែ​ ក្លឹប​យក្ស​អេស្ប៉ាញ​​បាន​ពិភាក្សា​ខ្ចី​ជើង​កីឡាករ​វ័យ​២៨​ឆ្នាំ​​ដោយ​សង្ឃឹម​ថា​នឹង​រួចរាល់​ពេល​រដូវ​កាល​ដោះដូរ​កីឡាករ​តែ​ម្ដង៕