ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក Gianni Infantino បានផ្ញើសំបុត្រទៅប្រធានសហព័ន្ធបាល់ទាត់ថៃ លោក Somyot Poompanmoung ដោយអញ្ជើញក្មេងទាំង១២ និងគ្រូរបស់ពួកគេដែលកំពុងតែជាប់នៅក្នុងល្អាងឲ្យទៅទស្សនាការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2018 វគ្គផ្ដាច់ព្រ័ត្រនៅទីក្រុង Moscow ប្រទេសរុស្សី។
ដោយឡែក នៅពេលនេះ អ្នកទាំង១៣មិនទាន់ចេញផុតនៅឡើយទេ ខណៈក្រុមសង្គ្រោះកំពុងញាប់ដៃញាប់ជើងនាំពួកគចេញទៅកាន់កន្លែងសុវត្ថិភាព និង ត្រឡប់ទៅគេហដ្ឋានវិញ។
តាមប្រភពមួយចំនួនពីប្រទេសថៃឲ្យដឹងថា ការនាំអ្នកទាំង៣ចេញពីល្អាង អាចចំណាយពេលយ៉ាងហោច៣ទៅ៤ខែឯណោះ ហើយវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា៕