UEFA បានប្រកាសបញ្ជីឈ្មោះដំបូងដែលជាបេក្ខភាពអាចឈ្នះកីឡាករល្អជាងគេនៅអឺរ៉ុបកាលពីយប់មិញខណៈ Lionel Messi, Gianluigi Buffon និង Cristiano Ronaldo ជាកីឡាករដែលតែងតែមានឈ្មោះក្នុងបញ្ជីនេះ កាលពីមុននៅតែជាបេក្ខភាពខ្ពស់ជាងគេ។
តាមប្រភពវេបសាយរបស់ UEFA បានសរសេរថា ពានរង្វាន់កីឡាករល្អជាងគេនៅអឺរ៉ុបនេះ នឹងត្រូវប្រកាសម្ចាស់ជយលាភីក្នុងថ្ងៃចាប់ឆ្នោតវគ្គចែកពូលChampions League២០១៧/២០១៨ នៅថ្ងៃទី២៤សីហា ក្នុងទីក្រុងម៉ូណាកូ។ កីឡាករក្នុងបញ្ជីដំបូងនេះ ត្រូវបានជ្រើសរើសដោយមនុស្ស១៣៣នាក់ អ្នកចាត់ការ និងគ្រូបង្វឹកក្លឹប៨០នាក់ដែលបានចូលរួមប្រកួតវគ្គក្នុងពូលរដូវកាល២០១៦/២០១៧ នៃពាន Europa League និង Champions League បូករួមជាមួយអ្នកកាសែត៥៥នាក់ដែលតំណាងឲ្យសមាជិកទាំងអស់របស់សមាគមបាល់ទាត់អឺរ៉ុប។
អ្នកបោះឆ្នោតទាំង១៣៣នាក់នេះ នឹងបោះឆ្នោតជ្រើសរើសយកកីឡាករបីនាក់ហើយគ្រូបង្វឹកគ្មានសិទ្ធបោះឆ្នោតជ្រើសរើសកីឡាករមកពីក្លឹបរបស់ខ្លួននោះទេ។ កីឡាករត្រូវបានជ្រើសរើសមកការបង្ហាញទម្រង់លេងគ្រប់កម្មវិធីប្រកួតនៅអឺរ៉ុបដោយមានលេងពានលីកក្នុងស្រុក ពានប្រចាំទ្វីប និងក្រុមជម្រើសជាតិ។
ក្រៅពី Lionel Messi, Gianluigi Buffon និង Cristiano Ronaldo មានកីឡាករ៖
4: Luka Modrić (Croatia, Real Madrid)
5: Toni Kroos (Germany, Real Madrid)
6: Paulo Dybala (Argentina, Juventus)
7: Sergio Ramos (Spain, Real Madrid)
8: Kylian Mbappé (France, Monaco)
9: Robert Lewandowski (Poland, Bayern München)
10: Zlatan Ibrahimović (Sweden, Manchester United)