គេហទំព័រ​មួយ​មាន​មូលដ្ឋាន​នៅ​ទឹក​ដី​ Catalan បាន​បង្ហាញ​អាវ​ពិសេស​ដល់​ទៅ​២​សម្រាប់ Pilippe Coutinhoពាក់​ស្រប​ពេល​ព័ត៌មាន​ការ​មក​ដល់ ​Barcelona ​របស់ ​ខ្សែ​បម្រើ ​Liverpool រូប​នេះ​ ​កាន់​តែ​កៀក​និង​ពិត​ប្រាកដ​បន្តិច​ម្ដងៗ​​។

Sport English បាន​បាន​និយាយ​ថា​ក្លឹប​ Barcelona បាន​បម្រុង​ទុក​អាវ​លេខ​ពិសេស​ដល់​ទៅ​២​សម្រាប់​ Coutinho​ គឺ​អាវ​លេខ​៧​ និង​លេខ​១៤។​ទោះ​បី​ជា​អាវ​លេខ​៧​កំពុង​តែ​គ្រប់​គ្រង់​ដោយ​ Arda Turan និង​លេខ​១៤​ដោយ​ Javier Mascherano ក៏​ដោយ​ ការ​មក​ដល់​របស់​ខ្សែ​បម្រើ​ប្រេស៊ីល​គឺ​ក្លឹប​ នឹង​ផ្ដល់​អាវ​ជា​ទី​ពេញ​ចិត្ត។ Arda Turan និង​ចេញ​ពី​ក្លឹប​ឆាប់​ៗ​នេះ​ស្រប​ពេល​ខ្សែ​ការពារ​វ័យ​ចាស់​ជម្រើស​ជាតិ​អាហ្សង់ទីន ​ក៏​អាច​នឹង​ផ្ទេរ​ទៅ​លេង​នៅ​ចិន​ដែរ។

បច្ចុប្បន្ន​ Coutinho ពាក់​អាវ​លេខ​១០​នៅ ​Liverpool គឺ​ជា​លេខ​មួយ​ដែល​កំពុង​ពាក់​ដោយ ​Messi នៅ​ Barcelona។​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​គេ​ពាក់​លេខ​១១​តែ​ Ousmabe Dembele ពាក់​លេខ​១១​នៅ ​Barcelona ក្រោយ ​Neymar ចាក​ចេញ៕