ក្រុម​ជើង​ខ្លាំង​បារាំង​ PSG បាន​យក​ឈ្នះ​ក្រុម​ Dijon ដល់​ទៅ​លទ្ធផល​៨​ទល់​០​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីក​កំពូល​បារាំង​ Ligue 1 កាល​ពី​យប់​មិញ​ ខណៈ​ទាំង​៨​គ្រាប់​នេះ ​បាន​មក​ពី​ការ​រួម​ចំណែក​ពី ​Neymar ស្ទើរ​តែ​ទាំង​អស់។

៨​គ្រាប់​របស់​ក្រុម​ឈរ​កំពូល​តារាង ​Ligue 1 មួយ​នេះ​រក​បាន​ដោយ​ Angel Di Maria ២​គ្រាប់​នាទី​ទី​៤ និង​នាទី​១៥​​(Assist Giovanni Lo Celso និង​ Neymar), Edinson Cavani នាទី​២១​(Assist; Angel Di Maria), Neymar ​៤​គ្រាប់​ម្នាក់​ឯង​នាទី​៤២,​៥៧, ៧៣(Assist; Yuri Berchiche)និង​នាទី​៨៣​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​ខណៈ​នាទី​៧៧​  Klian Mbappe រក​បាន​មួយ​គ្រាប់​ដែរ។

ខាង​ក្រោម​ជា​វីដេអូ​ហាយឡាយ៖

[youtube id=”91nOqIkOWrI”]