អាណាចក្រ​កីឡា​សូម​នាំ​ប្រិយ​មិត្ត​មក​ស្គាល់​ក្រុម​ខ្លាំង​ៗ​ ដែល​ក្លឹប​មក​ពី​អង់គ្លេស​ទាំង​៥​ អាច​ជួប​​ក្នុង​វគ្គ​១៦​ក្រុម​ Champions League​ តែ​អ្វី​ដែល​ជា​ព័ត៌មាន​អាក្រក់​គឺ ​Chelseaអាច​ជួប​ក្រុម​ខ្លាំង​ជាង​គេ​បន្តិច។

ការ​ចាប់​គូរ​នឹង​ធ្វើ​ឡើង​នៅ​យប់​នេះ​នៅ​ទី​ក្រុង​ Nyon ប្រទេស​ស្វីស​ ខណៈ​ការ​ប្រកួត​យើង​ដឹង​រួច​ហើយ​គឺ​ជើង​ទី​១​នៅ​ថ្ងៃ​ទី​១៣, ១៤, ២០ ​និង​២១​កុម្ភៈ​២០១៨ ​ខណៈ​ជើង​ទី​២​គឺ​ថ្ងៃ​ទី​៦,៧,​  ១៣​និង​១៤​មិនា​ឆ្នាំ​២០១៨។

ក្រុម​ឈរ​កំពូល​តារាង​ក្នុង​ពូល​នីមួយ​ៗមិន​អាច​ជួប​គ្នា​ជាមួយ​ក្រុម​លេខ​២​មក​ពី​ពូល​ជាមួយ​គ្នា​នោះ​ទេ ​(ឧ. Chelsea មិន​អាច​ជួប ​Roma, Real Madrid មិន​ជួប ​Spurs)ហើយ​ក្រុម​មក​ពី​ប្រទេស​ជាមួយ​គ្នា​ក៏​អត់​ឲ្យ​ជួប​គ្នា​ដែរ។ ក្រុម​ដែល​នៅ​ក្នុង​ប្រទេស​ជាមួយ​គ្នា​ដែល​អាច​ជួប​គ្នា​ទាល់​តែ​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ឡើង​ទៅ​​ឯណោះ។

Manchester United, Tottenham, Manchester City និងLiverpool ​គឺ​ជា​ក្រុម​ដែល​ឈរ​កំពូល​តារាង​ក្នុង​ពូល ​ខណៈ​Chelsea ឈរ​លេខ​២​ក្នុង​ពូល។ តោ​ខៀវ​នឹង​អាច​នឹង​ជួប​ក្រុម​លេខ​១​មក​ពី​ក្នុង​ពូល​ដទៃ​ទៀត​ដូច​ជា៖ Paris Saint-Germain, Barcelona, ឬក៏​Besiktas។

ខាង​ក្រោម​ជា​លទ្ធផល​ក្រុម​ទាំង​៥​នៅ​អង់គ្លេស​អាច​ជួប​នៅវគ្គ​១៦​ក្រុម​ចុង​ក្រោយ៖

Manchester United (Group A winners): Bayern Munich, Juventus, Sevilla, Shakhtar Donetsk, Porto or Real Madrid.

Chelsea (Group C runners-up): Paris St-Germain, Barcelona or Besiktas.

Liverpool (Group E winners): Basel, Bayern Munich, Juventus, Shakhtar Donetsk, Porto or Real Madrid.

Manchester City (Group F winners): Basel, Bayern Munich, Juventus, Sevilla, Porto or Real Madrid.

Tottenham (Group H winners): Basel, Bayern Munich, Juventus, Shakhtar Donetsk, Sevilla or Porto.