ក្រុម Tottenham បានឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup ហើយក្រោយយកឈ្នះក្រុម Rochdale ក្នុងលទ្ធផល៦ទល់១សរុបគ្រាប់បាល់ទាំងពីរជើង៧-២។
សម្រាប់ការប្រកួតជើងទី២នេះក្រុមមាន់ខ្នាយមាសបានសំពងក្រុមភ្ញៀវគ្រាន់តែចាប់ផ្ដើមបាន២៣នាទីដោយខ្សែប្រយុទ្ធស្លាប Heung-Min Son ប៉ុន្តែនាទី៣១ Stephen Humphrys រកគ្រាប់បាល់តាមស្មើវិញ។ លទ្ធផលតាមស្មើនេះមិនបានយូរទេដោយដោយវគ្គទី២ក្រុមមកពីPremier League បានបន្ថែម៥គ្រាប់់ទៀតដោយ Fernando Llorente ៣គ្រាប់នាទី៤៧, ៥៣,៥៩ ខណៈពេលដែលខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Heung-Min Son បន្ថែមគ្រាប់ទី២របស់ខ្លួនប្រាំការប្រកួតនេះនៅនាទី ៦៥។
មុនចប់៩០នាទីខ្សែការពារ Kyle Walker-Peterបន្ថែមមួយគ្រាប់ទៀតស្វាគមន៍ អាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ លទ្ធផលនេះ Spurs បានឡើងមកវគ្គ៨ក្រុមចុងក្រោយហើយខណៈមួយក្រុមទៀតគឺ Swansea ក៏បានឡើងដែរ៕