Manchester United បានប្រកួតចាញ់ក្រុមមកពីស្វីស Basel យកឈ្នះ១ទល់០ចុងម៉ោង ប៉ុន្តែZlatan កាន់កំណត់ត្រាមួយមិនទាន់មានកីឡាករណាម្នាក់អាចធ្វើបាននៅឡើយ។
លទ្ធផលចាញ់យ៉ាងភ្ញាក់ផ្អើលបំផុតនេះ បានធ្វើឲ្យក្ដីសង្ឃឹមក្រុមរបស់លោក Jose Mourinho ដើម្បីឡើងទៅវគ្គបន្តត្រូវរងចាំកាត់ក្ដីនៃការប្រកួតចុងក្រោយបំផុតក្នុងពូលA ពេលដែលពួកគេត្រូវទទួលភ្ញៀវ CSKA Moscow ក្នុងកីឡដ្ឋាន Old Trafford ក្នុងខែធ្នូខាងមុខ។
អញ្ចឹងក៏ដោយ! លទ្ធផលនេះប្រហែលជាពិបាកបន្តិចហើយសម្រាប់ Man Utd ត្រូវការយកឈ្នះឬស្មើរក្នុងការប្រកួតចុងក្រោយនេះ ប៉ុន្តែ Ibrahimovic ក្រោយបានចូលលេងកាលពីយប់មិញនៅ២៥នាទីចុងក្រោយបង្កើតកំណត់ត្រាមួយទៅហើយ។ កីឡាករវ័យ៣៦ឆ្នាំបានប្ដូរជូលជំនួស Anthony Martialហើយត្រឹម២៥នាទីនេះគាត់បង្កើតកំណត់ត្រាដែលកីឡាករនៅតំបន់អឺរ៉ុបមិនទាន់អាចធ្វើបាន។
Zlatan Ibrahimovic is the first player to make a CL appearance for 7 different sides. Zlatan shared the record of 6 with Nicolas Anelka and Javier Saviola.
— Gracenote Live (@GracenoteLive) November 22, 2017
Ibrahimovic គឺជាកីឡាករដំបូងហើយក៏ជាកីឡាករតែម្នាក់គត់ដែលចូលលេងឲ្យChampions League ឲ្យក្លឹប៧ផ្សេងៗគ្នាក្នុងអាជីពរបស់ខ្លួន។ អតីតប្រធានក្រុមជម្រើសជាតិស៊ុយអែតធ្លាប់លេងក្នុង Champions League កាលនៅ PSG, Barcelona,AC Milan Inter Milan, Juventus និង Ajaxស្របពេលចុងក្រោយបំផុតលេងឲ្យManchester United នេះឯង៕
ប្រភព៖ Metro