ខ្សែបម្រើ Manchester United កីឡាករ Michael Carrick នឹងព្យួរស្បែកជើងបាល់ទាត់ពេលចប់រដូវកាលនេះហើយ ហើយគាត់បានប្រាប់កីឡាករវ័យក្មេងម្នាក់ដែលអាចជំនួសដំណែងរបស់គាត់នៅ Old Trafford។
ពេលនេះគាត់មានវ័យ៣៦ឆ្នាំទៅហើយៗ ក៏ជាកីឡាករសំខាន់ក្នុងក្លឹប មិនថានៅក្នុងឬក្រៅទីលាននោះទេ ចាប់តាំងពីផ្ទេរចេញពី Tottenham កាលពីឆ្នាំ២០០៦ដោយបង្ហាញខ្លួនឲ្យបិសាចក្រហមបាន៤៦២ប្រកួតដោយជួយក្លឹបឈ្នះ Premier League ៥ដង Champions League ម្ដងនិងពានជាច្រើនទៀតទាំងក្នុងប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប។
ទោះបីជាយ៉ាងនេះក្ដី!អាជីពរបស់គាត់ពេលនេះឈានមកដល់ការសម្រាក និងចូលនិវត្តន៍ពេលចប់រដូវកាលនេះហើយ។ ផ្ទុយទៅវិញ Man Utd កំណត់អត្តសញ្ញាណខ្សែបម្រើម្នាក់ដែលអាចស្នងដំណែង ប៉ុន្តែ Carrick មិនបានបានស្វែងរកឯងណាឆ្ងាយនោះទេ ហើយកីឡាករដែលសាកសមបំផុតហើយទៅអនាគតនឹងភ្លឺស្វាងនោះ Scott McTominay។
កីឡាករវ័យ៣៦ឆ្នាំនិយាយក្នុងMUTV ថា៖” គាត់គឺជាអត្តពលិកម្នាក់ គាត់កំពុងតែខ្លាំងនិងល្អក្នុងការគ្រប់គ្រប់គ្រងបាល់។ គាត់មានគ្រប់ទាំងអស់ទាំងអត្តចរិត ដើម្បីមានអាជីពបាល់ទាត់មួយយ៉ាងល្អ”។
“សង្ឃឹមថាគាត់នឹងរក្សាឱកាសរបស់គាត់។ គាត់នឹងរៀនហើយស្ដាប់ឲ្យបានច្រើន ។នោះគឺជារឿងធំបំផុតសម្រាប់កីឡាករវ័យក្មេងដែលត្រូវស្នងដំណែង មានអត្តចរិតល្អ។ ពិតណាស់ ខ្ញុំនៅទីនេះដើម្បីជួយគាត់ហើយខ្ញុំនឹងព្យាយាមធ្វើតាមតែអាចធ្វើបាន”។
“ ខ្ញុំដឹងថាពេលនេះគាត់នឹងយកកន្លែងខ្ញុំ ហើយនោះមិនមែនជាអ្វីដែលខ្ញុំខ្លាចនោះទេឬក៏ព្យាយាមដកគាត់ចេញពីដំណែងរបស់ខ្ញុំពីព្រោះវាមានសារសំខាន់ណាស់ទៅអនាគតហើយ Scott គឺជាតិដូចនេះ។ ទំនួលខុសត្រូវរបស់ខ្ញុំគឺជួយគាត់”។
យ៉ាងណាក៏ដោយ! ពេលវេលានឹងនឹងប្រាប់ថាតើកីឡាករវ័យក្មេងម្នាក់នេះអាចធ្វើបានតាមការរំពឹងទុកដែរឬទេហើយច្បាស់ទេដែលលោកJose Mourinho នឹងមិនចំណាយលុយនាំចូលកីឡាករម្នាក់ទៀតដើម្បីជំនួសCarrick ក្នុងរយៈពេលយូរ៕