Barcelona បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា​ពួកគេ​បាន​ស៊ីញេ​កុង​ត្រា​យក​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ប្រេស៊ីល Pualinho ពី​ក្លឹប​ចិន​  Guangzhou Evergrande ក្នុង​តម្លៃ​៤០លាន​អឺរ៉ូ​។

កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​វ័យ​២៩​ឆ្នាំ​នឹង​ប្ដូរ​ទៅ​ក្លឹប​យក្ស​ Laliga នៅ​ពេល​ពិនិត្យ​សុខភាព​រួច​រាល់​ហើយ ​បើ​តាម​របាយការណ៍​រូប​គេ​ចុះ​កុង​ត្រា​រយៈ​ពេល​៤​ឆ្នាំ​ ជាមួយ​នឹង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​នៅ​ថ្ងៃ​ព្រហស្សត្តិ។

Paulinho នឹង​មាន​តម្លៃ​ខ្លួន​១២០​លាន​អឺរ៉ូផ្ដាច់​កុង​ត្រា​ ហើយ​កីឡាករ​រូប​នេះ ​គឺ​ជា​ការ​ចុះ​កុង​ត្រា​ដំបូង​របស់​លោក Ernesto Valverde ចាប់​តាំង​ពី​លក់​ Neymar ឲ្យ ​Paris Saint-Germain តម្លៃ​២២២លាន​អឺរ៉ូ៕